ជិះម៉ូតូបោះពួយយ៉ាងលឿន ទៅបុកនិងរថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

 ពោធិ៍សាត់  ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណះជនរងគ្រោះ កំពុងជិះ ម៉ូតូ យ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង ។ លុះជិះដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកចូលទៅឃុំខ្នាទទឹង ចម្ងាយ៥៥ម៉ែត្រ ក៍ស្រាប់តែទៅបុកជាមួយ និងរថយន្តមូយគ្រឿង ម៉ាកសំាយ៉ុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២D-៨៧០៦ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅ នឹងកន្លែង កើតហេតុ ចំណែកឯអ្នកបើកបររថយន្ត ក៍បានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នោះ បានកើតឡើងកាលពីវេលាម៉ោង ១៣និង១នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

បើតាមមន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះអ៊ុន ម៉ុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមហាលទឹល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកឯអ្នក បើកបររថយន្តមានឈ្មោះឆាន់ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចបន្តថា ក្រោយការវាស់វែងសព ជនរងគ្រោះត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារយក ទៅធ្វើ បុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូត្រូវបានយកមករក្សា ទុកនៅការិយាល័យ នគរបាលចរាចរផ្លូវគោក ខេត្តពោធិ៍សាត់ ដើម្បីរង់ចាំការដោះស្រាយ ៕