កម្មករកាត់ដេរ ជាង៧០ម៉ឺននាក់ នឹងទទួលបានកាដូ ដ៏ធំមួយទៀតនៅ ឆ្នាំ២០១៦ គឺប្រាក់ឈ្នុល ចំនួន១៤០ដុល្លា រួមទាំងការ បញ្ចុះតម្លៃអគ្គិសនី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្រុមមេដឹកនាំសហព័ន្ធ សហជីពធំៗនិងកម្មករ កម្មការិនី ដែលបំរើការងារ ផ្នែកវិស័យ ឧស្សាហកម្មកកាត់ដេរ សំលៀកបំពាក់ និងផលិតស្បែកជើង បានមកជួបជុំគ្នាសម្តែងសេចក្តី អំណរទទួល ប្រាក់ខែគោល ឆ្នាំ២០១៦ ដែលនិងអនុវត្តនាខែមករា ខាងមុនេះចំនួន១៤០ដុល្លារ។

បច្ចុប្បន្ននេះប្រជាពលរដ្ឋដែលទទួលផលដោយផ្ទាល់ និងប្រយោលពីវិស័យកាត់ដេរនិងស្បែកជើង មានចំនួនជាង ៣លាននាក់ នៅទូទាំងប្រទេស ។

លោក សោម អូន ប្រធានក្រុមប្រឹក្សាជាតិ សហជីពកម្ពុជា -CCNU និង ប្រធានសភាសម្ព័ន្ឋ សហជីពជាតិកម្ពុជា -NACC បានមានប្រសាសន៍បញ្ជាក់ថា៖ ប្រាក់ខែគោលសម្រាប់កម្មករ វិស័យកាត់ដេរ និងផលិតស្បែកជើងនៅ ឆ្នាំ២០១៦មានចំនួន១៤០ដុល្លារ ដោយចាប់អនុវត្តនៅខែមករា ឆ្នាំ២០១៦ទៅ ដែលជាកាដូដ៏ធំមួយសម្រាប់ កម្មករ ជាង៧០ម៉ឺននាក់ ដែលកំពុងតែបំរើការងារ ទូទាំងប្រទេស ។ ស្របពេលដែលប្រាក់ឈ្នួល អប្បបរមាកម្មករនៅ ឆ្នាំ២០១៦ ត្រូវបានតម្លើង តម្លៃភ្លើងអគ្គិសនីក៏ត្រូវបាន រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃថោក មកនៅត្រឹម៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ហើយថ្លៃផ្ទះជួលក៏មានច្បាប់គ្រប់គ្រង ដោយមិនអនុញ្ញាតឲ្យមានការឡើងថ្លៃផ្ទះ មិនសមទំនង នោះទេ ។ លោកសោម អូន មាន ប្រសាសន៍បញ្ជាក់បន្តថា៖ នៅឆ្នាំ២០១៦ខាងមុខនេះ កម្មករទទួលបានប្រាក់ខែ គោលខ្ពស់ជាងមុន និងបានកាត់បន្ថយនូវការចំណាយ មួយចំនួនដែលនេះជាសមិទ្ធិផល ដែលកើតចេញពីក្រុម ការងារថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកសង្ឃឹមថា ការអនុវត្តប្រាក់ឈ្នួលថ្មីនៅឆ្នាំក្រោយ នេះគឺ មិនប៉ះពាល់ដល់ការប្រកួតប្រជែង ធានាបាននូវស្ថេរភាព និងសន្តិសុខការងារ ។

លោក សុខ សម្បត្តិ ប្រធានសហពភពសហជីពមរតកកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា៖ នៅដើមឆ្នាំ ២០១៦ខាងមុខនេះ ប្រាក់ខែគោលកម្មករ ត្រូវបានតម្លើង ១៤០ដុល្លារក្នុង១ខែ ទោះបីជាប្រាក់ ខែរបស់កម្មករឡើង មិនទាន់ដល់កំរិតខ្ពស់ ក៏ដោយប៉ុន្តែអាចជួយកាត់បន្ថយ ភាពក្រីក្រ និងជួយសំរួល ដល់ជីវភាពរបស់កម្មករកម្មការិនី ។  ជាមួយគ្នានោះដែរ លោកសុខសម្បត្តិ ប្រធានសហភាពមរតកជាតិកម្ពុជា បានបញ្ជាក់ថា៖ ការសំរេចបាន នូវប្រាក់ខែគោលរបស់ កម្មករចំនួន១៤០ដុល្លារនៅឆ្នាំ២០១៦ គឺជាការគិត គូយកចិត្តទុកដាក់ចំពោះជីវភាពកម្មករ កម្មការិនីនិងបង្ហាញពីការចូលមក បណ្តាក់ទុនផ្នែកវិស័យកាត់ដេរ និងផលិតស្បែកជើងកាន់តែច្រើន។ លោក សុខ សម្បត្តិ អំពាវនាវដល់កម្មករទាំងអស់ ចូលរួមធ្វើការងារដោយសប្បាយរីករាយ និងកុំចាញ់បោកការ អូសទាញធ្វើ បាតុកម្ម កូដកម្មដែលប៉ះពាល់ ដល់ការវិនិយោគទុន។

លោក ហេង ប៊ុន ឈុន ប្រធានសហភាពសហជីពជាតិ ឯករាជ្យជាតិកម្ពុជា មានប្រសាសន៍លើកឡើង សប្បាយ រីករាយ ចំពោះប្រាក់ខែគោល របស់កម្មករកម្មការិនីនៅក្នុងវិស័យ កាត់ដេរនិងផលិត ស្បែកជើងនៅឆ្នាំ ២០១៦ ចំនួន១៤០ដុល្លារ ហើយការពិភាក្សាតម្លើងប្រាក់ខែគោល កម្មកគឺធ្វើឡើងរៀងរាល់ឆ្នាំ។ លោកបន្តថាប្រាក់ខែ គោលកម្មករវិស័យកាត់ដេរ នៅកម្ពុជាមានកំរិតមួយខ្ពស់ជាងបណ្តា ប្រទេសមួយចំនួន នៅក្នុងតំបន់ ពីព្រោះអង្គការ ពលកម្មអន្តរជាតិ បានសិក្សាពីកក្តាជីវភាពកម្មករនៅកម្ពុជា រួចហើយដែលអាចរស់នៅក្នុងជីវភាពមួយ សមរម្យ និងជួយជំរុញឲ្យវិស័យសេដ្ឋកិច្ចជាតិ មានកំនើនខ្ពស់រាល់ឆ្នាំ៕

កម្មករកាត់ដេរ ជាង៧០ម៉ឺននាក់  នឹងទទួលបានកាដូ ដ៏ធំមួយទៀតនៅ ឆ្នាំ២០១៦ គឺប្រាក់ឈ្នុល ចំនួន១៤០ដុល្លា រួមទាំងការ បញ្ចុះតម្លៃអគ្គិសនី

កម្មករកាត់ដេរ ជាង៧០ម៉ឺននាក់  នឹងទទួលបានកាដូ ដ៏ធំមួយទៀតនៅ ឆ្នាំ២០១៦ គឺប្រាក់ឈ្នុល ចំនួន១៤០ដុល្លា រួមទាំងការ បញ្ចុះតម្លៃអគ្គិសនី