ក្របីវាត់ឪ ធ្លាយពោះវៀន កូនខឹង តាមទៅរក ក្របីវាត់កូនស្លាប់

បាត់ដំបង ៖ ក្របី១ក្បាល បានវាត់ស្នែង ត្រូវបុរសម្នាក់ជាឪពុក ធ្លាយពោះវៀន របួសធ្ងន់ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទួលតាកនស្ទឹងត្រប់ ភូមិបញ្ញា ឃុំកំពង់ព្រៀង ស្រុកសង្កែ ពេលកូនខឹង ដេញតាមទៅរកឃើញក្របីនោះ ស្រាប់តែបានវាត់កូនស្លាប់ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិខាងលើ ។ បច្ចុប្បន្នក្របីនោះ ត្រូវសមត្ថកិច្ចបាញ់សម្លាប់ នៅវេលាម៉ោង ១៣ និង ៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកា នេះ ដោយសារតែ ម្ចាស់មិនហ៊ានចេញមកទទួលខុសត្រូវ ។

សមត្ថកិច្ចបានញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជា តុត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិខាងលើ រងបួសធ្ងន់ និង កូនប្រុសឈ្មោះ ជា តុងទីន ភេទប្រុស អាយុ២១ឆ្នាំ បានស្លាប់ភ្លាមៗ នៅភូមិកើតហេតុខាងលើ។ បន្ទាប់ពីរឿងនេះ បានកើតឡើងហើយ គ្មានម្ចាស់ក្របីណា ហ៊ានចេញមុខមកទទួលខុសត្រូវទេ ហើយសមត្ថកិច្ចបានសម្រេចចិត្ត បាញ់សត្វក្របីនេះសម្លាប់ចោលតែម្តង ។ សពជនរងគ្រោះ ត្រូវក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕