គំរោងការ វាយប្រហារទីក្រុង Hannover របស់អាល្លឺម៉ង់ របស់ពួកភេរវករ ឲ្យដូចទៅនឹងទីក្រុងប៉ារីស ត្រូវបានបំផ្លាញ

អាល្លឺម៉ង់៖ សេចក្តីរាយការណ៏ពីប្រភពព័ត៌មានបរទេស បានឲ្យដឹងថា កាលពីល្ងាចថ្ងៃអង្គារ ទី១៨ វិច្ឆិកា ក្រុមភេរវករអាហ្វ្រិកខាងជើងមួយក្រុម បានរៀបចំគំរោងការវាយប្រហារ និងដាក់គ្រាប់បែកនៅទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ ដែលមានទ្រង់ទ្រាយដូចជាការវាយប្រហារ នៅក្នុងទីក្រុងប៉ារីសដូច្នោះដែរ។

គំរោងការនេះត្រូវបានរារាំងដោយភ្នាក់ងារសើុបការ របស់បារាំង បានឲ្យដំណឹងទៅ ដល់អាជ្ញាធរអាល្លឺម៉ង់ ហើយត្រូវបាន អាជ្ញាធរអាល្លឺម៉ង់ចាត់វិធានការណ៏ ដោយរៀបចំទប់ទល់ នឹងការវាយប្រហារនេះ។ ភ្នាក់ងារសើុបការ របស់បារាំងបានឲ្យដឹងទៀតថា ក្រុមភេរវករ អាចប្រើប្រាស់គ្រាប់បែក ដាក់ចូលក្នុងយានជំនិះរបស់មន្ត្រីរាជការ ដែលមានដូចជា រថយន្តសង្គ្រោះបន្ទាន់, រថយន្តរបស់ក្រុមហ៊ុនទូរទស្សន៏​ ឫក៏រថយន្តរបស់ក្រុមសន្តិសុខ  ដែលមានសិទ្ធិអាចចេញចូលទៅក្នុងកីឡដ្ឋាន ដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហុល្លង់។

បើតាមកាសែតរបស់អាល្លឺម៉ង់ Bild បានឲ្យដឹងដែរថា ក្រុមភេរវករអាហ្វ្រិកខាងជើងមួយក្រុមនេះ នឹងបើកការវាយប្រហារឲ្យដូចទៅនឹងការវាយប្រហារ នៅទីក្រុងប៉ារីសដែរ ដោយប្រើការបាញ់ប្រហារដោយកាំភ្លើង និងអាវកាក់ដែលមានគ្រាប់បែកបំផ្ទុះ។

កាសែតក្នុងស្រុក  Kreiszeitung បានឲ្យដឹងថា ប៉ូលីសបានរកឃើញរថយន្ត ដែលមានផ្ទុកគ្រាប់បែកបន្លំ ធ្វើជារថយន្តសង្គ្រោះបន្ទាន់ នៅចំណតឡានខាងក្រៅកីឡដ្ឋានរបស់ទីក្រុង Hannover ផងដែរ ហើយរថយន្តសង្គ្រោះបន្ទាន់ដែលមានផ្ទុកគ្រា់ប់បែកនោះ ត្រូវបានប៉ូលីសយកចេញពីកន្លែងចតឡានភ្លាមៗផងដែរ។

មានមន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ជាច្រើន ក្នុងនោះរួមមាន អធិការបតីរបស់អាល្លឺម៉ង់ លោកស្រី Angela Merkel នឹងទៅចូលរួមមើលការប្រកួតរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមជម្រើសជាតិហុល្លង់ផងដែរ តែត្រូវបានគេឲ្យដំណឹង ទៅលោកស្រី ដើម្បីឲ្យលោកស្រី ទៅរកទីកន្លែងដែលមានសុវត្ថិភាព ខណៈពេលដែលលោកស្រី កំពុងនៅតាមផ្លូវ ទៅកាន់កីឡាដ្ឋាន៕

គំរោងការ វាយប្រហារទីក្រុង Hannover របស់អាល្លឺម៉ង់ របស់ពួកភេរវករ ឲ្យដូចទៅនឹងទីក្រុងប៉ារីស ត្រូវបានបំផ្លាញ
គំរោងការ វាយប្រហារទីក្រុង Hannover របស់អាល្លឺម៉ង់ របស់ពួកភេរវករ ឲ្យដូចទៅនឹងទីក្រុងប៉ារីស ត្រូវបានបំផ្លាញ
គំរោងការ វាយប្រហារទីក្រុង Hannover របស់អាល្លឺម៉ង់ របស់ពួកភេរវករ ឲ្យដូចទៅនឹងទីក្រុងប៉ារីស ត្រូវបានបំផ្លាញ
គំរោងការ វាយប្រហារទីក្រុង Hannover របស់អាល្លឺម៉ង់ របស់ពួកភេរវករ ឲ្យដូចទៅនឹងទីក្រុងប៉ារីស ត្រូវបានបំផ្លាញ
គំរោងការ វាយប្រហារទីក្រុង Hannover របស់អាល្លឺម៉ង់ របស់ពួកភេរវករ ឲ្យដូចទៅនឹងទីក្រុងប៉ារីស ត្រូវបានបំផ្លាញ

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត