Facebook ​សម្តេចតេជោ ​ប្រកាសរកមុខជន​ដែលយកឈ្មោះសម្តេច​ទៅបង្កើត ACCOUNT/PROFILE​ ក្លែងក្លាយ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​សម្តេច​តេ ជោ​ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ មាន​ខ្លឹមសារ​ទាំងស្រុង​ថា "​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន ជា​ពិសេស​យុវជន សូម​ចូលរួម​ផ្តល់​ដំណឹង​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​យកឈ្មោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​បង្កើត ACCOUNT/PROFILE ក្លែងក្លាយ (FAKE) បង្ហោះ​រូបភាព​អាសអាភាស និង​ព័ត៌មាន​បំភ្លៃ​មិន​ពិត អាក្រក់ ដែល​ធ្វើ អោយ​ប៉ះពាល់​ដល់ កិត្តិយស​របស់​សម្តេច​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

សូម​ផ្តល់​ជា ឈ្មោះ អា​ស័​យ​ដ្ឋា​ន (Name, Web link address) ហើយ​ផ្ញើ​មក​កាន់ Facebook inbox ក្នុង​ចំណងជើង​ដាក់​ថា (Topic) Fake Accounts.

ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​កំពុង​ក្លែង​យកឈ្មោះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​និង​ទិស​ដៅ​អាក្រក់​ដោយ​គ្មាន​ការ​អនុញ្ញាត នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ អ្នក​ដែល​កំពុង​ប្រើប្រាស់ Account Fake ទាំងអស់​ត្រូវ​លុប (Delete/Deactivate) ជា​បន្ទាន់​។ សូម​អរគុណ "៕