លោកអភិបាល​និងអធិការខណ្ឌដង្កោ ​ដឹកនំាកម្លំាង​ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖​ កងកម្លំាង​ប៉ូលិសនិងមន្រ្តីរាជការ​ក្រោមឱវាទសាលាខណ្ឌដង្កោ​ជាច្រើនរូប​ ​ដឹកនំាដោយអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ​ លោក នុត​ ពុធតារា​ និង លោក ជឹម ស៊ីថា ​អធិការនគរបាលខណ្ឌ ​បាន​ចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅ​ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ការចុះ​ជួយច្រូតស្រូវប្រជាពលរដ្ឋ​ក្រៅពីការងារស្នូល​ នាព្រឹកថ្ងៃទី១៧​ វិច្ឆិកា​ ធ្វើឡើងបន្ទាប់ពីលោក​អភិបាលនិង​អធិការនគរបាលខណ្ឌដង្កោ​មើលឃើញពីការលំបាកខ្វះ​កម្លំាងពលកម្មរបស់ប្រជាពលរដ្ឋក្រីក្រ​និងស្រ្តីមេម៉ាយ ​ជាពិសេសអនុវត្តន៍​​តាមអនុសាសន៍​​ដ៍ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​ដែលកន្លងមកធ្លាប់​អំពាវនាវឲ្យអាជ្ញាធរដែនដី ​និងកងកម្លំាងប្រដាប់អាវុធគ្រប់​ប្រភេទអន្តរាគមន៍​ចុះជួយច្រូតកាត់ស្រូវ ឬ ​បូមទឹកដាក់​ស្រែជូនប្រជាពលរដ្ឋ​ដែលជួបការងារលំបាក​នៅតាមមូលដ្នានរៀង​ៗខ្លួននោះ ៕