មន្រ្តីជាន់ខ្ពស់​ CNRP ៣រូប​ នឹងទៅជួបមេដឹកនំា​ខ្លួននៅហ្វីលីពីនថ្ងៃស្អែក

រាជធានីភ្នំពេញ ៖​ ប្រភពស្និទ្ឋនឹង​គណបក្សសង្គ្រោះជាតិ (CNRP) ​បានបង្ហើបបា្រប់គេហទំព័រ​កោះសន្តិភាពនៅប៉ុន្មាននាទីមុននេះថា​ មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ​០៣រូបរួមមាន៖ ​លោក អេង ឆៃអ៊ាង​ លោក សុន ឆ័យ និង ​លោក យ៉ែម បុញ្ញប្ញទ្ឋិ ​នឹងចាកចេញពីប្រទេស​កម្ពុជានៅថ្ងៃស្អែក ​ដើម្បីទៅជួបលោក ​សម រង្ស៊ី​ និង លោក កឹម សុខា​ នៅក្នុងប្រទេសហ្វីលីពីន ។

ប្រភពបានបន្តថា ​នៅក្នុងកិច្ចប្រជុំក្រុម​តំណាងរាស្រ្ត CNRP ​ដែលទើបបិទបញ្ចប់​នៅមុននេះបន្តិចបានឲ្យដឹងថា​ លោក សម រង្ស៊ី ​នៅតែប្រកាន់​ជំហរវិលចូលមកប្រទេស​កម្ពុជា​វិញ​ គ្រាន់តែមិនទាន់​កំណត់កាលបរិច្ឆេទច្បាស់លាស់​នៅឡើយ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕