ផ្លូវ​ជាតិ​លេខ​១០​កំពុង​រង​ការ​ខូច​ខាត​​ដោយ​សារ​រថយន្តធុនធំបំផ្លាញ នៅ​ស្រុក​រមាសហែក

ខេត្តស្វាយរៀង​ ៖ ​​កំណាត់​ផ្លូវជាតិ​លេខ​១០ ​ត្រង់​ចំណុច​ភូមិ​កំពង់ត្រាច ​ឃុំ​កំពង់ត្រាច ​ស្រុក​រមាស​ហែក ​បាន​​ក្លាយទៅជា​ជ​ង្ហុកធំៗ និង​​​ជ្រៅ​ៗ មាន​ភក់ល្បាប់រ​អិល​​មុខ​រអិល​ក្រោយ​​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ដោយសារ​តែ​រថយន្ត​ធុន​យក្ស​ដឹកស្រូវ​ ដឹក​គ្រឿងសំណង់​ និង​ដឹក​ដីខ្សាច់​ថ្មលើស​ទម្ងន់​ ​​បំផ្លាញ​​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ​ពុំ​ទាន់​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ចេញ​មក​ទប់ស្កាត់​ ឬ​ដោះស្រាយ​ឡើយ​ មក​ដល់​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​២០១៥ ។​

ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ឃុំ​កំពង់ត្រាច​ ​សូម​​​អំពាវនាវ​ដល់​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​រមាស​ហែក ក៏​ដូច​ជា​​ស្ថាប័ន​ពាក់​ព័ន្ធនានា ​មេត្តា​ជួយ​អន្តរាគមន៍​ចាក់​ដី​ជួសជុល​ផ្លូវ​​ខាង​លើ ដើម្បី​ឲ្យ​​​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅរៀន​​សូត្រ និង​​ប្រកប​ការ​ងារផ្សេងៗ ​​​បាន​ស្រួល​ផង​​ ​។

 ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា ​ មូលហេតុ​​បណ្តាល​ឱ្យ​​ខូច​ផ្លូវ​ខាងលើ​ មកពី​​​​រថយន្ត​​ធុន​យក្ស​ដឹកស្រូវ​​រាប់​សិប​តោន​ ​​រថយន្ត​ដឹកឈើ​​ ​និង​រថយន្ត​ដឹក​គ្រឿងសំណង់​ទាំង​យប់​ទាំង​ថ្ងៃ ទើប​​ធ្វើ​​ឲ្យ​ស្រុត​ខូច​ផ្លូវ​អស់​ក្លាយជា​រណ្តៅ​ដក់​ទឹក ​និង​ភក់ល្បាប់រ​អិល​មុខ​រអិល​ក្រោយ​បែប​នេះ​ ​ពិបាក​ក្នុង​​ការ​ធ្វើ​ដំណើរ​​យ៉ាង​ខ្លាំង​ ​ជា​ពិសេស​ពេល​មាន​ស្ត្រី​ឆ្លងទន្លេ​នៅ​ពេល​យប់​​ត្រូវ​សង្គ្រោះបន្ទាន់​ និង​​សិស្សានុសិស្ស​​ដែល​ជិះ​កង់​ម៉ូតូ​ទៅ​សាលារៀន​នោះ​ ។ រីឯ​មន្ត្រី​នគរ​បាល​វិញ​ គេ​ឃើញ​ដាក់​កម្លាំង​ឃាត់​រថយន្ត​​ទាំងនោះ​ដែរ​ ​តែ​មិន​បាន​៥​នាទី​ផង​​ក៏​ឲ្យ​ទៅ​ទៀត​ ​​​សង្ស័យ​ឱ្យ​ឲ្យ​បង់ប្រាក់​ដាក់​ហោ​បៅ​ចែក​គ្នា​ចាយ​ហើយមើលទៅ​​ ។

​លោក​អធិការ​នគ​របាល​ស្រុក​រមាស​ហែក​ បាន​បំភ្លឺ​តាម​ទូរ​ស័ព្ទឱ្យ​ដឹង​ថា ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​​​បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​យានយន្ត​៣​ចំណុច ​៖
១-​ប័​ណ្ណបើកបរ ២-ពិនិត្យ​ឈៀក​ (​សៀវភៅ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​) និង​៣-ពិនិត្យ​ការ​ធ្វើ​អាជីវ​កម្ម ។​ មិន​បាន​ដាក់កុង​ត្រូល​យក​ប្រាក់​ដូច​ពាក្យ​ចរចា​មរាម​នោះ​ឡើយ​ ។​ ​លោក​​​ក៏​​បាន​ដាក់​គម្រោង​ស្នើ​សុំ​​ការ​ជួសជុល​ក្រាល​ក្រួស​ក្រហមរួច​ហើយ​ ​ហើយ​​លោក​ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត ​ក៏​បាន​រៀបចំ​ជួសជុល​ និង​ដាក់​លូ​ប​រំដោះ​​ទឹក​បណ្តើ​រៗ​ហើយ​ដែរ​ ៕ ​