បាល់ទាត់កម្ពុជា ប៉ះស៊ីរី ១ប្រកួតចុងក្រោយ ថ្ងៃទី២៩ មីនា នៅ World Cup

ភ្នំពេញ៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងធ្វើ ការប្រកួតបង្រ្គប់កិច្ចទល់នឹងម្ចាស់ផ្ទះស៊ីរី (Syria) នាថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ ខាងមុខក្នុងវគ្គជម្រុះ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ប្រចាំពូល E បន្ទាប់ពីជើងទី១ នៅ កីឡដ្ឋានជាតិអូឡាំពិកបានចាញ់ស៊ីរី ៦-០ ។

នេះជា១ប្រកួតចុងក្រោយ ហើយក៏ជាការប្រកួតបង្រ្គប់កិច្ចផងដែរ ក្រោយឆ្លងកាត់៧ប្រកួតមកនេះមិនដែលឈ្នះ និងស្មើ សោះ ពោលគឺចាញ់រហូតទាំងលេងក្នុង និងក្រៅទឺកដីក្តី ឈរនៅបាតតារាងក្នុងចំណោមទាំង៥ក្រុម ស៊ុតចូលគេ១គ្រាប់ ប៉ុណ្ណោះ និងរបូតវិញរហូតដល់ទៅ២១គ្រាប់ក្នុងវគ្គជម្រុះក្នុងជុំទី២ ប្រចាំទ្វីបអាស៊ីដែលមាន៤០ប្រទេសឡើងមកដល់វគ្គនេះ ។

ក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់ទី១៨៣ ក្នុង FIFA តែងតែរបូតចុងម៉ោង និងមានឱកាសតិចតួចបំផុតក្នុងការអូស បាល់ចូលតំបន់គ្រោះថ្នាក់គូប្រកួត ដោយបានត្រឹមតែលេងទម្រង់បិទ ដោយមានអ្នកចាំទីដៃស្អិត អ៊ុំ សេរីរ័ត្ន តែងតែធ្វើ ការធ្ងន់ជាដរាបក្នុងការសង្រ្កោះបាល់ម្តងៗនោះ ៕

បាល់ទាត់កម្ពុជា ប៉ះស៊ីរី ១ប្រកួតចុងក្រោយ ថ្ងៃទី២៩ មីនា នៅ World Cup

ជម្រើស១១នាក់ដំបូងរបស់កម្ពុជា នាពេលកន្លងមក