ភេរវកម្ម​នៅ​ប៉ារីស ៖ ភេរវជន​ ​Abdelhamid Abaaoud ជា​នរណា ?

Abdelhamid Abaaoud គឺ​ជាអ្នក​​នៅ​ពីក្រោយ​​ការ​វាយប្រហារ​ភេរវកម្ម​​នៅ ប៉ារីស កាលពី​ថ្ងៃ​ទី ១៣ វិច្ឆិកា។ បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​បារាំង ការ​បញ្ជា​ចេញ​មក​ពី​ស៊ីរី ប៉ុន្តែ​នៅ​ពេល​នេះ​ អាបាអ៊ូត ទំនង​ជា​បាន​មក​ដល់​ប៉ារីស ! ប្រតិបត្តិការ​នៅ​​សាំងដេនី ភាគ​ខាង​ជើង​ទីក្រុង​ប៉ារីស ចម្ងាយ​ប្រមាណ​៨០០​ម៉ែត្រ​ពី​កីឡាដ្ឋាន​បារាំង កន្លែង​មាន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​កាលពី​ថ្ងៃ​សុក្រ មានទិស​ដៅ​តាម​ចាប់​ អាបាអ៊ូត​នេះ​ឯង។ តើ​Abdelhamid Abaaoud ជា​នរណា ?