ខុទ្ទកាល័យ នាយករដ្ឋមន្រ្តី បដិសេធ Facebook ក្លែងក្លាយ ដែលប្រើឈ្មោះ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានប្រកាស បដិសេធចំពោះ Facebook ក្លែងក្លាយមួយចំនួន ដែលប្រើឈ្មោះស្រដៀងគ្នានឹង Facebook ពិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានបង្កើតឡើង ក្នុង គោលបំណងរិះគន់វាយប្រហារ និងបង្កបង្ខូចកេរ្តិ៍ឈ្មោះ ប្រមុខរាជរដ្ឋាភិបាល និងបង្កភាពចលាចល ។

Facebook ក្លែងក្លាយនេះ មានឈ្មោះថា «Samdach Hun Sen, Cambodian Prime Minister» ខណៈដែល Facebook ពិតរបស់សម្តេចតេជោ «Samdech Hun Sen, Cambodian Prime Minister» ពោលខុសគ្នាតែ បន្តិចប៉ុណ្ណោះ គឺត្រង់ពាក្យ «Samdech» និង «Samdach»។

ទោះជាយ៉ាងនេះក្តី Facebook ដែលខុទ្ទកាល័យនាយករដ្ឋមន្រ្តី អះអាងថា ក្លែងក្លាយនេះ ទើបនឹងទទួលបានអ្នក គាំទ្រ (Likes) ចំនួនជាង១ពាន់ប៉ុណ្ណោះ ខណៈដែលទំព័រ Facebook ពិត និងផ្លូវការរបស់សម្តេចតេជោ មាន អ្នកគាំទ្រជាង ១លាន៣សែននាក់ ។

ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ឱ្យអ្នកបង្កើតទំព័រក្លែងក្លាយនេះ បញ្ឈប់សកម្មភាពរបស់ខ្លួន តទៅទៀត ហើយលុបចោលនូវ ឈ្មោះក្លែងក្លាយនេះ បើមិនដូច្នោះទេ នៅពេលដែលក្រុមសមត្ថកិច្ចជំនាញស្រាវ ជ្រាវឃើញ នឹងអាចទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ៕

ខាងក្រោមនេះជា Facebook ក្លែងក្លាយដែលប្រើ ប្រាស់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន ។

ខុទ្ទកាល័យ នាយករដ្ឋមន្រ្តី បដិសេធ Facebook ក្លែងក្លាយ ដែលប្រើឈ្មោះ សម្តេចតេជោ ហ៊ុន សែន