មន្រ្តីជាន់ខ្ពស់ CNRP ៖ លោក សម រង្ស៊ី នឹងត្រឡប់មកកម្ពុជាវិញ ក្នុងពេលសមស្រប ណាមួយ (មានវីដេអូ)

ភ្នំពេញ ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះថា លោក សម រង្ស៊ី ពិតជាត្រឡប់មកកម្ពុជាវិញ ក្នុងពេលវេលាណាមួយ ដ៏សមរម្យជាក់ជាមិនខាន។ តែលោក អេង ឆៃអ៊ាង ក៏មិនទាន់បានបញ្ជាក់ ពីថ្ងៃណាច្បាស់លាស់នៅឡើយទេ ។

មន្រ្តីជាន់ខ្ពស់រូបនេះ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចគណៈកម្មាធិការអចិន្រ្តៃយ៍ របស់បក្ស កាលពីរសៀលថ្ងៃ១៦ ខែវិច្ឆិកា នេះថា ក្រោយពីការប្រកាសលើកពេល នៃការវិលត្រឡប់របស់លោក សម រង្ស៊ីនោះ គឺលោកពិតជាមកកម្ពុជាវិញ ប៉ុន្តែ មិនមែនថ្ងៃស្អែក ឬខានស្អែកនោះទេ គឺត្រូវជ្រើសរើសពេលវេលា មួយដែលសមស្រប ។

លោកបញ្ជាក់ថា « ក្នុងចន្លោះពេលនេះ គឺគណបក្សនឹងខិតខំឲ្យមានដំណោះស្រាយ នយោបាយដោយសន្តិវិធី បានន័យថា ការវិលត្រឡប់របស់លោកមកវិញ គឺដោយសន្តិវិធីនេះ ជាកិច្ចការដែលយើងបានឯកភាពគ្នា»៕

Posted by Vann Saray on Wednesday, November 18, 2015

មន្រ្តីជាន់ខ្ពស់ CNRP ៖ លោក សម រង្ស៊ី នឹងត្រឡប់មកកម្ពុជាវិញ ក្នុងពេលសមស្រប ណាមួយ (មានវីដេអូ)