ឪពុកមា​ចាប់រំលោភ​ក្មួយ​ស្រី​អាយុ ​៨ ​ឆ្នាំបាន ​៤ ​លើកទើប​បែក​រឿង​

Sanofi

​ឪពុកមា ចិត្ត​តិ​រិ​ច្ឆា​ន​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង ពោធិ៍សាត់ ឃាត់ខ្លួន ក្រោយពេល​បុរស​រូបនេះ​ចាប់​ក្មួយ​ស្រី​រំលោភ ៤​ដង ទើប​បែកការ ដោយសារ តែ​ឪពុកម្ដាយ​រវល់​ទៅ​ដេក​ធ្វើ​ចំការ ទុក​កូនតូចៗ​ឱ្យនៅ​ចាំផ្ទះ ។​ហេតុការណ៍​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ ពាក់ព័ន្ធ​រឿង​ចាប់រំលោភ​ក្មួយ​ស្រី ខ្លួនឯង កាលពី​វេលា​ម៉ោង ៥.០០​នាទី ល្ងាច ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​នឹង​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង ភូមិ​ដប់​បាត សង្កាត់​លលកស ក្រុង​.​ខេត្តពោធិ៍សាត់ ។

​ឪពុកមា​នោះ​មានឈ្មោះ ឆុន ឈី​ន អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ដប់​បាត សង្កាត់​លលកស ក្រុង​.​ខេត្តពោធិ៍សាត់ ចំណែក​​ក្មេងស្រី រងគ្រោះ​ត្រូវជា​ក្មួយ​ជនសង្ស័យ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ស​.​វ​.​ច​.​ក អាយុ ៨​ឆ្នាំ រស់នៅ​ភូមិ​ខ្មា​រ សង្កាត់​លលកស ក្រុង​.​ខេត្តពោធិ៍សាត់ ។​ ​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ក្រុង​ពោធិ៍សាត់ បានឱ្យដឹងថា យោងតាម​ចម្លើយ​​របស់​កុមារី​រងគ្រោះ​បាន​រៀបរាប់ថា កាលពី​ប្រហែល​ជិត ១​ខែ​មុន មិន​ចាំ​ថ្ងៃ​ជន​
​សង្ស័យ​ជា​ឪពុកមា (​ឆុន ឈី​ន​) បានធ្វើ​សកម្មភាព​នៅពេល​យប់​បាន​ឡើង​ទៅលើ​​ផ្ទះ​កុមារី​រងគ្រោះ​រំលោភ ៣​យប់​ជាប់ៗ​គ្នា​។ ហើយ​រយៈពេល ២​ថ្ងៃ​ក្រោយមក រំលោភ​ម្ដងទៀត លុះដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កុមារី​រងគ្រោះ បាន​និយាយ​បែប​ភិតភ័យ​​រៀបរាប់​ប្រាប់​ម្ដាយ និង​ឪពុក​របស់​នាង មិន​ឱ្យទៅ​ចំការ​ទៀត​ទេ ពេលនោះ​ឪពុក ម្ដាយ​មាន ការសង្ស័យ ក៏​បន្ដ​សួរ​មក​កូនស្រី គ្រានោះ​នាង​បាន​ឆ្លើយ​ប្រាប់​ឪពុក ម្ដាយ​ថា “​ពូ ឈី​ន ចាប់រំលោភ​ខ្ញុំ​នៅលើផ្ទះ​ពេលយប់​” គ្រានោះ​ឪពុកម្ដាយ​កុមារី​រងគ្រោះ ក៏បាន​ដាក់ពាក្យ បណ្ដឹង​មក​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ឃាត់ខ្លួន​ឪពុកមា​ចិត្ត​តិ​រិ​ច្ឆា​ន​មក សាកសួរ និង​បន្ត​តាម​នីតិវិធី ។

​ឪពុកម្ដាយ​កុមារី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ដែរ​ថា មួយរយៈ​នេះ​​គាត់​រវល់​ទៅធ្វើ​ចំការ ដេក​នៅ​ទីនោះ​យូៗ​ទើប​មក​ផ្ទះ​ម្ដង ដោយ​ទុក​កូនប្រុស​ស្រី ៣​នាក់​បងប្អូន ដែល​កូនច្បង​មាន​អាយុ​ត្រឹម ១១​ឆ្នាំ ហើយ​កូនរង​គ្រោះ​ខាងលើនេះ ជា​កូន​ទី​២ ឱ្យនៅ​ចាំផ្ទះ​។ ផ្ទះ​របស់គាត់​​នៅ​ចុងកាត់មាត់ញក​ពី​អ្នកភូមិ​បន្ដិច ហើយ​មាន​ចម្ងាយ​ពី​ផ្ទះ​ជនសង្ស័យ​ប្រហែល ៥០០​ម៉ែត្រ ហើយ​ជនសង្ស័យ​ពុំមែន​ជា​អ្នក​សាច់​ឆ្ងាយ​នោះទេ ដោយ​ត្រូវជា​បងប្អូន​​ថ្លៃ​នឹង​គ្នា (​មានន័យថា ម្ដាយ​កុមារី​រងគ្រោះ ត្រូវជា​បង​បង្កើត​របស់​ប្រពន្ធ​ជនសង្ស័យ​) ។​
ករណីនេះ​កំពុង​សាកសួរ និង​នាំ​កុមារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ៕
​សុ ថា​ត់

Related