សមត្ថកិច្ច​ចាប់បាន​សិស្ស​វិ​ទ្យ​ល័យ​ក្រុង​កំពង់ឆ្នាំង​៣​នាក់ នៅពេល​នាំគ្នា​យក​ដា​វសា​ម៉ូ​រ៉ៃ​១​ដើម​ចូល​អុក ឡុ​ក​ក្នុង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត

​ខេត្តកំពង់ឆ្នាំង៖​ សិស្ស​ទំនើង​១​ក្រុម​គ្នា​៣​នាក់ ក្នុង​២​នាក់​ជា​សិស្ស​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ត្រូវបាន សមត្ថកិច្ច​នគរបាល ដេញ​ស្ទាក់​ចាប់បាន នៅវេលា​ម៉ោង ០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ជិត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ីម៉ាក់ ស្ថិតក្នុង ភូមិ​ម៉ុង​បារាំង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​ជន សង្ស័យ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង លាក់​ដាវ​សា​ម៉ូ​រ៉ៃ​ចូលទៅ​បង្ករ​ការអុកឡុក​ដេញ​កាប់​ចាក់​គ្នា​នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ។ ​ ​

​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ ជនសង្ស័យ​ទាំង​៣ ​នាក់​មាន​១.​ឈ្មោះ អ៊ី​ម វុ​ទ្ឋី អាយុ​១៨​ឆ្នាំ ជា​អតីត​សិស្ស​វិ​ទ្យ​ល័យ​ក្រុង​កំពង់ឆ្នាំង មាន​ទីលំនៅ ភូមិ​ទី​៧ ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ២.​ឈ្មោះ អ៊ី​ន សំណាង អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី 8.D មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ ​ប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​៣​ឈ្មោះ យន់ ឧ​ត្ត​ម អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី ៧ មាន​ទីលំនៅ​ភូមិ​ ​ទី​៧ សង្កាត់​ខ្សា​ម គេ​ទាំង​២​នាក់​ជា​សិស្ស​កំពុង​រៀន​នៅ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង (​ហៅ​ទួល​ក្រាំង​)​។​ ​ ​

មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1T.6319 ដោយមាន​លាក់​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម ពីក្រោម​គូថ​អង្គុយ​លើ​ម៉ូតូ ជិះ​ ​ចូលក្នុង​បរិវេណ សាលា​វិ​ទ្យ័​យ​ព្រះបាទ​សុរា​ម្រឹត ដើម្បី​ទៅរក​សងសឹក និង​សិស្ស​ម្នាក់​ឈ្មោះ​តាក់ ហើយ​ពេលទៅដល់​បាន​ឈ្លោះ​ដេញ​វ៉ៃ​កាប់​ចាក់​គ្នា​ផ្អើល​សិស្ស និង​គ្រូៗ​បន្ទាប់មក​ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច​នគរ​បាល ទើប​សមត្ថកិច្ច​លើកគ្នា​ដេញ​ស្ទាក់ចាប់ ខណៈដែល​សិស្ស​ទាំង​២​ក្រុម បាន​នាំ គ្នា​ជិះ​ម៉ូតូ​រត់ចេញ​ពីសា​លា​ទាំងអស់គ្នា ។ ​ ​

សមត្ថកិច្ច​បាន​អ​ផ​យ​ដឹង​ទៀតថា​៖ ក្រោយពី​ដេញ​ស្ទាក់ចាប់​មួយសន្ទុះ​ក្រោយមក ក៏​ចាប់បាន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នៅ​ចំណុច​បន្ទាយ​ស្វាយជ្រុំ​ចាស់ ជិត​មជ្ឈមណ្ឌល​ស៊ីម៉ាក់ ចំណែក​ភាគ គី​ម្ខាង​ទៀត ដែលមាន​ឈ្មោះ​តាក់ បាន​រត់គេចខ្លួន​ជាមួយ​ម៉ូតូ​ទំនើបៗ បាត់ស្រមោល ។​ ​ ​

​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​កសាង​សំណុំរឿង ដោយ​ចោទ ប្រកាន់​ពីបទ​ចរាចរ​ណ៏​អាវុធ​(​ដាវ​សា​ម៉ូ​រៃ​) ខុសច្បាប់ និង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ៕ រិ​ទ្ធិ ជ័យ

KA-18-11-2015-10​ ​ ​ ​