លោក អេង ឆៃអ៊ាង៖ CNRP នឹង​ប្រើ​ប្រាស់​កម្លាំង​ការទូត ដើម្បី​​​រក​ដំណោះ​ស្រាយ​នយោបាយ​

 គណបក្ស​ប្រឆាំង នឹង​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រមុខ​ដឹក​នាំ​របស់​ខ្លួន វិល​ចូល​ស្រុក​វិញ​ដោយ​សន្តិវិធី ចៀស​វាង​អំពើ​ហិង្សា បើ​ទោះ​បី​ជាគណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​​ក៏​ដោយ​​​។ នេះ​គឺ​ជា​អ្វី​ដែល​លោក អេង ឆៃអ៊ាង មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នក​កាសែត បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​ខ្លួន នា​រសៀល​ថ្ងៃ​ពុធ​នេះ​។