iPhone 5s សេរ៊ីឆ្នាំ 2016 ល្បីថាត្រៀមបង្ហាញខ្លួន

iPhone 5s សេរ៊ីឆ្នាំ 2016 ល្បីថាត្រៀមបង្ហាញខ្លួន

ក្រុមហ៊ុន Apple នឹងត្រៀមដាក់បង្ហាញជាសាធារណៈ នូវត្រកូល iPhone 5s ជំនាន់ទី 2 ដែលប្រើប្រាស់ឈីប A8 ដូចទៅនឹង iPhone 6 ក្នុងពេលខាងមុខ នេះបើយោងតាមអត្ថបទដកស្រង់ចេញពីគេហទំព័រ Macotakara របស់ប្រទេសជប៉ុន។ សំរាប់ iPhone ជំនាន់ថ្មីនោះ គេបានដាក់ឈ្មោះឱ្យថា iPhone 5s Mark II ឫយើងហៅថា iPhone 5s សេរ៊ីឆ្នាំ 2016 ក៏ថាបាន។ តាមការរំពឹងទុក iPhone ប្រភេទនោះ នឹងដើរតួជំនួសឱ្យ iPhone 6c ដែលលុបឈ្មោះចេញពីក្រុមហ៊ុន Apple កាលពីឆ្នាំទៅមកម្ល៉េះ។ បន្ថែមពីអ្វីដែលកាន់តែពិសេស iPhone 5s នឹងមានល្បឿនលឿន ដូចទៅនឹង iPhone 6/6 Plus ដូចគ្នា ដោយសំរាប់ទំហំ RAM អាចនឹងពង្រឹងឫនៅថេរ 1GB ដដែល ក៏ពុំទាន់មានគេហទំព័រច្បាស់ការណាមួយចេញមកបកស្រាយនោះឡើយ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ ពីដំណឹងនៃការចេញលក់ iPhone សេរ៊ីទំនើបថ្មីនោះ សូមកុំភ្លេចបន្តតាមដានគេហទំព័រយើងខ្ញុំជាបន្តទៀត។ :)

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone 5s សេរ៊ីឆ្នាំ 2016 ល្បីថាត្រៀមបង្ហាញខ្លួន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone 5s សេរ៊ីឆ្នាំ 2016 ល្បីថាត្រៀមបង្ហាញខ្លួន

ចុះថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 6:45 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ