U-15 កម្ពុជា​ទទួលបាន​ការ​ចែករំលែក​បទពិសោធ​ន៍​ពី​គ្រូ​នៅ​ក្លិប​អាជីព​ជប៉ុន​

​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៥​ឆ្នាំ របស់ កម្ពុជា នៅ​ប​ជ្ឈ​មណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី នឹង​ទទួលបាន​ការបណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង បទពិសោធ ពី​គ្រូបង្វឹក និង​អ្នកបច្ចេកទេស​ពី ក្លិប​អាជីព ជប៉ុន OMIYA ARDJA រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ 

​ក្រុម​ជម្រើស​ទាំងនោះ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល និង​ការចែករំលែក​ចំណេះដឹង និង​បទពិសោធ​ពី​គ្រូ​ជនជាតិ​ជប៉ុន ដែល​ពោរពេញ​ទៅដោយ​បទពិសោធ និង​ជំនាញ​ខាង​ផ្នែក​បច្ចេកទេស​បាត់​ទាត់ លោក TAKEYUKI OKAMOTO  ជា​គ្រូ​បង្គោល​របស់​ក្លិប OMIYA ARDJA រយៈពេល​២​ថ្ងៃ​។ ដោយនៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា នឹងធ្វើ​ការបណ្តុះបណ្តាល​ចាប់ពី​ម៉ោង ៣:៣០​នាទី​រសៀល​ដល់​ម៉ោង ៥:៣០​នាទី​រសៀល ចំណែក​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ចាប់ពី​ម៉ោង​៦:៣០​នាទី​ព្រឹក ដល់​ម៉ោង​៨​ព្រឹក​។​
U-15 កម្ពុជា​ទទួលបាន​ការ​ចែករំលែក​បទពិសោធ​ន៍​ពី​គ្រូ​នៅ​ក្លិប​អាជីព​ជប៉ុន​
​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល ចែករំលែក​នូវ​បទពិសោធ និង​ការហ្វឹកហាត់​នេះ លោកគ្រូ​ជនជាតិ​ជប៉ុន​ម្នាក់នេះ​សង្ឃឹមថា នឹង​អាចជួយ​ឱ្យ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ហើយ​លោក​នឹង​នៅតែ​បន្តសកម្មភាព​បែបនេះ​ឱ្យ​កាន់​ច្រើន​ថែមទៀត ហើយ​សង្ឃឹមថា​កម្ពុជា​នៅតែ​បន្ត​ការសហការ​របស់ខ្លួន​។​

​គួរបញ្ជាក់​ផងដែរ​ថា មុននឹង​ចែករំលែក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាទី ក្លិប​ជប៉ុន OMIYA ARDJA បាន​ចែករំលែក​បទពិសោធ​ដល់​គ្រូបង្វឹក និង​យុវជន ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​២​ថ្ងៃ​មកហើយ ដោយ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា បានធ្វើការ​ហ្វឹកហាត់​ក្មេង​ចំនួន ១០០​នាក់​នៅលើ​ទីលាន KB​។ ចំណែក​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បាន​ចែករំលែក​ដល់​គ្រូបង្វឹក​ប្រចាំ​ក្លិប​ធំៗ​នៅ​កម្ពុជា និង​ក្រុម​នីមួយៗ ជាពិសេស​បាន​ហ្វឹកហាត់​ដល់​ក្មេងៗ ចំនួន​១០០​នាក់ នៅលើ​ទីលាន 3G ថែម​ទៀតផង​៕  

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​