ពុល​ថ្នាំ​សត្វល្អិត​៣​នាក់​ដឹក​មក​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ខេត្ត និង​កុមារ​៤​នាក់​ទៀត​ពុល​តិច តួច​សង្គ្រោះ​នៅក្នុង​ភូមិ​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​៣​នាក់​បាន​ពុល​ថ្នាំ​ក្អួត​ហើយ​សន្លប់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ជ​ញ្ញូ​ន​ ​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត និង​កុមារ​៤​នាក់​ទៀត​ពុល​តិចតួច​សង្គ្រោះ​នៅក្នុង​ភូមិ បន្ទាប់ពី​បុរស​ម្នា​ក់បាន​បាញ់​ថ្នាំពុល​សម្លាប់​សត្វល្អិត​លើ​ដំណាំ​ពោត និង​សណ្តែក​ក្បែរៗ​ផ្ទះ​នៅក្នុង​ភូមិ សាយភាយ​ថ្នាំពុល​តាម​ខ្យល់​ទៅលើផ្ទះ​ជនរងគ្រោះ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយ​អោយដឹង នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ថា​៖ ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់​ដែល​បាន​ដឹក​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​មាន​៖ ១.​ឈ្មោះ សាន់ ណូ​ប៉ះ អាយុ​២៧​ឆ្នាំ ២.​ឈ្មោះ លី សា​រ៉ស់ អាយុ​៥៥​ឆ្នាំ ៣.​ឈ្មោះ សាន់ សារី​ប៉ះ អាយុ​ ៣៥​ឆ្នាំ ពួកគាត់​នៅរស់​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ដោយ​ឡេ​ក​កុ​ ​មារ​ចំនួន​៤​នាក់​ទៀត មាន​អា​ការៈពុល​ងីងើ​តិចតួច​នៅ​ព្យាបាល​ក្នុង​លំនៅដ្ឋាន​។​ ​ ​

លោកនាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ផ្សារឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ​នៅ​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច បុរស​ម្នាក់​ឈ្មោះ សុខ សុជាតិ អាយុ​៥២​ឆ្នាំ និង​ជា​គ្រូបង្រៀន​ម្នាក់ បាន​ដើរ​បាញ់​ថ្នាំពុល​សម្លាប់សត្វ​ល្អិត លើ​ដំណាំ​ពោត​និង​សណ្តែក​ជុំវិញ​ផ្ទះ​របស់ខ្លួន​នៅក្នុង​ភូមិ ធ្វើអោយ​ខ្យល់​បក់​សាយភាយ​ថ្នាំពុល ទៅលើផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរៗ​គ្នា​។ ជាង​មួយ​ម៉ោង​ក្រោយមក​ក៏បាន​ធ្វើអោយ​ស្ត្រី​៣​នាក់​ដែល មាន សុខភាព​ខ្សោយ​ពុល​ក្អួត​សន្លប់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។ រហូតដល់​ម៉ោង​៩​យប់​នៅពេល​អ្នកយកព័ត៌មាន​យើង​ទៅ​ថត​និង​យក​ព័ត៌មាន​នៅក្នុង​អាគារ​សង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្យ​ខេត្ត គឺ​ឃើញ​ស្ត្រី​២​នាក់​កំពុង​សន្លប់​នៅឡើយ​គ្រូពេទ្យ​កំពុង​សង្គ្រោះ ចំណែក​ស្ត្រី​ម្នាក់ទៀត​បានដឹងខ្លួន​វិញ​ហើយ ។​ ​ ​

​លោកនាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ផ្សារឆ្នាំង​បាន​អោយដឹងទៀតថា​៖ ករណីនេះ លោក និង​លោក​មេភូមិ​កណ​ញ​តា​ល បាន​ណែនាំ​អោយ លោកគ្រូ សុខ សុជាតិ ទៅ​ជួយ មើល​ជនរងគ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ហើយ​បើ​មានលទ្ធភាព​គួរតែ​ជួយ​ចេញ​ប្រាក់​ថ្លៃ សេ​វ៉ា​ពេទ្យ​អោយ​ជនរងគ្រោះ ដើម្បី​សម្របសម្រួល​កុំអោយ​មានការ​ប្តឹងផ្តល់​គ្នា ព្រោះ ជា​រឿង​អ​ចេតនា​។ ប៉ុន្តែ​មិនដឹងថា​លោកគ្រូ​ជា​អ្នកបង្ក​បញ្ហា​ដល់​អ្នកភូមិ​បានធ្វើ​តាម ការ ណែនាំ​របស់​សមត្ថកិច្ច ឬក៏​យ៉ាងណា​នោះទេ​៕ រិ​ទ្ធិ ជ័យ​ ​

KA-18-11-2015-01 KA-18-11-2015-02 KA-18-11-2015-03 KA-18-11-2015-04 KA-18-11-2015-05