បុគ្គលិក​រោងចក្រ​ស្រា​បៀរ​អង្គរ​ម្នាក់​ស្លាប់ សង្ស័យ​ខ្ស​ល់គរ​

​ខេត្ត​ព្រះសីហនុ​៖ បុគ្គលិក​រោងចក្រ​ស្រា​បៀរ​អង្គរ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ផ្ងា​ប់​មុខ នៅ​សួនច្បារ​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ដោយ​សង្ស័យថា​មកពី​ខ្ស​ល់គរ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា​ឆ្នាំ​២០១៥ ។​ ​ ​

យោងតាម​ប្រភពពី​មន្ត្រី នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​លេខ​១ ក្រុងព្រះសីហនុ បាន​ថ្លែង​បញ្ចា​ក់ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា នៅ​ចំណុច​មុខ​រោងចក្រ​ស្រា​បៀរ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ រូបលោក រួមជាមួយ​កម្លាំង​ក្រោម​ឱវាទ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ទើប​ដឹងថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នេះ​មានឈ្មោះ អ៊ឹម ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ស្រុក​អង្គរជ័យ ខេត្តកំពត បច្ចុប្បន្ន មាន​ទីលំនៅ​ក្រុមទី​០៧ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ប្រពន្ធ​ឈ្មោះ ហែម សា រឿន​ភេទ​ស្រី មានកូន​ប្រុស​ចំនួន​០៣​នាក់​។​លោក​បន្តថា ជុំវិញ​ការស្លាប់​នេះ បើ​យោងតាម​ការពិនិត្យ និង សន្និដ្ឋាន​ជំហាន​តំបូង គេ​មានការ​សង្ស័យថា មកពី​ខ្ស​ល់គរ​។​ ​ ​

ដោយឡែក​យោងតាម ស្ត្រី​ឈ្មោះ​ហែម សា រឿន ត្រូវជា​ប្រពន្ធ បាន​អះអាងថា នៅ​យប់កើតហេតុ នៅវេលា​ម៉ោងជាង​២០​យប់ ប្តី​របស់គាត់​ចេញពីផ្ទះ​មក​ធ្វើការ​វេន​យប់ ដែល​ត្រូវ​ចូលធ្វើការ​នៅ​ម៉ោង​២២​យប់ តែ​នៅវេលា​ម៉ោង ជាង​២២​យប់​ដ៍ដែល ទូរស័ព្ទ​ប្តី​របស់គាត់​ក៏បាន​ទូរស័ព្ទ​លែង​ចូល ប៉ុន្តែ​គាត់​ពុំ​នឹកស្មានថា ប្តី​គាត់​មានរឿង​អ្វី​នោះទេ​។ រហូតដល់​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា មាន​គេ​ទូរស័ព្ទ​ប្រាប់ថា បាន​ប្រទះឃើញ​ប្តី​របស់គាត់​ដេកស្លាប់​នៅមុខ​រោងចក្រ ស្រា​បៀរ ពេលនោះ​គាត់​មាន​អាកា​រៈ​ស្ល​ត់​ជា​ពន់ពេក មិន​នឹកស្មានថា ប្តី​គាត់​មក​ធ្វើការ​បែរជា​មក​ស្លាប់​កណ្តាលវាល​យ៉ាង​អាណោចអាធ័ម​ដូចនេះ​សោះ​។

​ក្រោយ​ពិនិត្យ​ប៉ូលិស​ស​ដ្ឋា​ន​ថា​ពុំមាន​ស្លាកស្នាម​ណាមួយ​បញ្ជាក់​ជា​អំពើ​ឃាតកម្ម​នោះទេ ហើយ រួចរាល់​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​នៅឯ​លំនៅដ្ឋាន ៕ សមុទ្រ​ខៀវ​

KA-18-11-2015-11 KA-18-11-2015-12 KA-18-11-2015-13