បក្ស​ប្រឆាំង​នៅ​មិន​ទាន់​រក​អន្តរាគមន៍​ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បានទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា ថា គណៈ​អចិន្ត្រៃយ៍​បក្ស នៅ​មិន​ទាន់​រក​អន្តរាគមន៍​ពី​បក្ស​កាន់​អំណាច ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​នៅ​ឡើយ​ទេ។

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី វិញ លុះ​ត្រា​ណា​មាន​ការ​ស្រុះ​ស្រួល​ជាមួយ​បក្ស​កាន់​អំណាច​ជាមុន ដើម្បី​បញ្ចៀស​ភាព​កករ​ល្អក់​នយោបាយ និង​អំពើ​ហិង្សា​កើត​ឡើង។

លោក អេង ឆៃអ៊ាង បន្ត​ថា គណៈអចិន្ត្រៃយ៍​បក្ស​បាន​សម្រេច​ថា ឲ្យ​លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «យើង​សម្រេច​ថា​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក ប៉ុន្តែ​មិនមែន​ចូល​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​ទេ»

លោក សម រង្ស៊ី ត្រូវ​បាន​​តុលាការ​កម្ពុជា ចេញ​ដីកា​ចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា យក​មក​អនុវត្ត​ទោស​២​ឆ្នាំ​ក្នុង​ពន្ធនាគារ ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍​កាល​ពី​ជាង​៧​ឆ្នាំ​មុន របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ហើយ​លោក​ក៏​បាន​ខកខាន​វិល​ចូល​ស្រុក​ម្ដង​រួច​ទៅ​ហើយ កាល​ពី​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា។

សូម​រង់​ចាំ​ស្ដាប់​ការ​រាយការណ៍​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។