យ៉ា​យ៉ា និង ឈុំ​ផូ ប៉ះគ្នា ធ្វើឱ្យ​………..

Sanofi

​ទោះជា​អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) និង ឈុំ​ផូ អា​រ៉ា​យ៉ា​(Chompoo Araya) សុទ្ធតែជា​តារា​ឯក​ស្រី​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ ៣ តែ​ទាំងពីរ​នាក់​ក៏​មិន​ធ្លាប់ធ្វើ​ការងារ​ជាមួយគ្នា​សូម្បី​តែម្តង​។ អ្វីដែល​ទស្សនិកជន​មិន​ស្មាន ទីបំផុត​អ្នក​ទាំងពីរ​បានមក​ប៉ះគ្នា​ជា​លើកទីមួយ​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥  តាមរយៈ​ក្រុមហ៊ុន Pretty lens ដែល​រៀបចំ​នៅ​ផ្សារ​ទំនើប សា​យ៉ា​ម ផា​រ៉ា​កន (Siam Paragon)​។​


​ចាប់តាំងពី​រៀបការ​រួចមក ទស្សនិកជន​មិនសូវ​ឃើញ​អ្នកនាង ឈុំ​ផូ ចូលរួម​ការបើក​សម្ពោធ​ផលិតផល​អ្វី​ឡើយ ហើយ​អ្នកនាង​ក៏បាន​ប្រាប់​ដែលថា អ្នកនាង​មានការ​រវល់​ខ្លាំង ជាពិសេស​ប្រសិនជា​ការងារ​តាម​ខេត្ត​កាន់តែ​មិន​ទៅ​ចូលរួម​បានឡើយ​។ សម្រាប់​ពេលនេះ មិន​ត្រឹមតែ​អាចមក​ចូលរួម ថែមទាំង​សហការ​ជាមួយ​អ្នកនាង យ៉ា​យ៉ា ធ្វើឱ្យ​ទស្សនិកជន​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​សឹងតែ​ផ្ទុះ​ផ្សារ​ទំនើប​ទៅហើយ​។​


​នៅពេលដែល​តារា​ទាំងពីរ​ឈរ​ក្បែរ​គ្នា ទស្សនិកជន​ពិតជា​មិនអាច​បែងចែក​ថា នរណា​ស្អាត​ជាង​អ្នកណា​នោះទេ ព្រោះ​សម្រស់​របស់​ពួកគេ​ពិតជា​ពោរពេញ​ដោយ​ភាពស្រស់ស្អាត​ទាំង​ព្រម ថែមទាំង​តុបតែង​ខ្លួន​ស្រដៀង​នឹង​កូនក្រមុំ​តុក្កតា ដែល​មើលទៅ​ដូចជា​បងប្អូន​ស្រី​។​


​បន្ទាប់ពី​មានការ​ចូលរួម​របស់​តារា​ស្រី​ទាំងពីរ​ធ្វើឱ្យមាន​ភាព​កក្រើក​ខ្លាំង​ដល់​ម្លឹ​ង ទស្សនិកជន​ជាច្រើន​សង្ឃឹមថា អ្នកនាង យ៉ា​យ៉ា និង អ្នកនាង ឈុំ​ផូ នឹងមាន​ឱកាស​សហកា​រ​គ្នា​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជាមួយគ្នា បើ​អញ្ចឹង​មែន​នោះ មិនដឹង​ជា​ល្អ​យ៉ាង​ទេ ហើយ​រឿង​ដែល​ពួកគេ​សម្តែង​ប្រាកដជា​ល្បី​ខ្លាំង​ជាមិនខាន​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)


Related