ទ័ពជើងទឹក​អាមេរិក រៀបចំ​ការប្រគំ​តន្ត្រី នៅតាម​អង្គការ សាលា និង​ទី​រួម​ខេត្ត​ព្រះសីហនុ

​ក្រៅពី​ផ្តល់​ការហ្វឹកហ្វឺន ដល់​កងទ័ពជើងទឹក​កម្ពុជា ការប្រគំ​តន្ត្រី​ក៏​ជា​ផ្នែក​មួយ​លំ​ហាត់​សមយុទ្ធ​ប្រចាំឆ្នាំ​របស់​ទ័ពជើងទឹក​អាមេរិក និង​កម្ពុជា ស្តីពី​ហ្វឹកហ្វឺន និង​សហប្រតិបត្តិ​ការត្រៀម​ជាស្រេច​លើ​ផ្ទៃ​ទឹក​(CARAT)​ដែរ​។

​ក្រុម​តន្ត្រី​របស់​កងទ័ពជើងទឹក​អាមេរិក ដែលមាន​សមាជិក​៧​នាក់ បានរៀបចំ​ការប្រគំ​តន្ត្រី​ពេញ​មួយ​ព្រឹក នៅ​អង្គការ​ម្លប់​តាប៉ាង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទី​៨ សង្កា​ត់ទី​៨ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។
ទ័ពជើងទឹក​អាមេរិក រៀបចំ​ការប្រគំ​តន្ត្រី នៅតាម​អង្គការ សាលា និង​ទី​រួម​ខេត្ត​ព្រះសីហនុ
​ការប្រគំ​តន្ត្រី​នេះ គឺ​ដើម្បី​បង្កើន​ភាពសប្បាយ​រីករាយ​ដល់​កុមារ និង​ពលរដ្ឋ​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​លោក JOSE COMACOSTASEVENTHFLT ប្រធាន​ក្រុម​តន្ត្រី​តី​របស់​កងទ័ពជើងទឹក​អាមេរិក​។ លោក​បន្តថា ការប្រគំ​នេះ​ក៏​នឹង​ផ្តល់ឱកាស​ដល់​កុមារ និង​ពលរដ្ឋ​ទាំងនោះ បានឃើញ​នូវ​ឯកសណ្ឋាន​របស់​ក​ង​ទ័ពជើងទឹក​អាមេរិក ទោះជា​ពួកគេ​គ្មាន​ឱកាស​ឡើង​នាវាចម្បាំង​ក៏ដោយ​។

​ក្រៅពី​ការសម្តែង​នៅ​អង្គការ​ម្លប់​តាប៉ាង ក្រុម​តន្ត្រី​នេះ​ក៏បាន​ធ្វើការ​សម្តែង​នៅ​សាលា​ដុន​បូ​ស្តុ​ន​នៅ​រសៀល​ថ្ងៃទី​១៧​ខែវិច្ឆិកា និង​នៅតាម​ស្ថានីយ​រថយន្តក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា​ផងដែរ​។

​សូមបញ្ជាក់ថា លំ​ហាត់​សមយុទ្ធ CARAT ប្រចាំឆ្នាំ​រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​អាមេរិក លើក​ទី​៦​នេះ បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា ហើយ​បញ្ចប់​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​។ ពល​ទាហានជើងទឹក​អាមេរិក​ប្រមាណ​២០០​នាក់ និង​ពល​ទាហានជើងទឹក​កម្ពុ​ជា​ប្រមាណ ៣០០​នាក់ ត្រូវ​ចូលរួម​នៅក្នុង CARAT ឆ្នាំ​២០១៥​នៅ​កម្ពុជា​។

​សកម្មភាព​នៃ​លំ​ហាត់​សមយុទ្ធ CARAT នៅ​ឆ្នាំនេះ មានដូចជា ការ​ហ្វឹក​ហ្វឹ​ន​ជាក់ស្តែង​ក្នុងការ​កាត់បន្ថយ​ការខូចខាត ការកំណត់​ផ្លូវ​នាវា ការថែទាំ​អ្នកស្លាប់ និង​រងរបួស​ក្នុងពេល​ប្រយុទ្ធ ទស្សនកិច្ច និង​ការការពារ​កម្លាំង ការ​ឡើងលើ​នាវា ការឆែកឆេរ បច្ចេកទេស​ចាប់​នាវា ការបត់បែន ការហាត់​បាញ់កាំភ្លើង​នៅលើ​នាវា ការ​ឡើងលើ​នាវា ការរុករក និង​សង្គ្រោះ​ជាដើម​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​