ល្បី លោក កង ឌី​ណាត កិបកេង​ថវិការដ្ឋ និង​ដើរ​គោះ​លុយ​ពី​ព្រះសង្ឃ​តាម​វត្ត​ច្រក​ហោប៉ៅ​យ៉ាង​រំភើយ មន្ត្រីក្រោមឱវាទ និង​ព្រះសង្ឃ​ទាមទារ​ឲ្យ​ក្រសួង​ធម្មការ​មាន​វិធានការ​

ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​សារព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​អត្ត​បទ ដែលមាន​ដែល​មានការ​លើកឡើងថា លោក កង ឌី​ណាត ប្រធាន​មន្ទីរ​ធម្មការ ខេត្ត​ព្រះសីហនុ​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើពុករលួយ នោះមក បានធ្វើអោយ​មតិ​ជាច្រើន​នៅក្នុង​ខេត្ត​ក្នុងនោះ​មាន​មន្ត្រីក្រោមឱវាទ និង​ព្រះសង្ឃ​មួយចំនួន​បាន​សារ​ទរ​យ៉ាងខ្លាំង ហើយ​បាន​សំណូមពរ​អោយមាន​ការចុះផ្សាយ​បន្ត​អំពី​ទង្វើ​របស់លោក កង ឌី ណាត បន្ថែមទៀត​ដើម្បី​ជា​សារ​ផ្ញើជូន លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​បាន​ជ្រាប ដើម្បី​បញ្ជូន មន្ត្រី​សវនកម្ម​ចុះ​ប្រួត​ពិនិត្យ​អោយបាន​ល្អិតល្អន់​ថា លោក​ប្រធាន​រូបនេះ​ពិតជា​បាន​ប្រព្រឹត្ត​មែន ឬ​យ៉ាងណា​នោះ​។​ ​ ​

​ជុំវិញ​បញ្ហា​នេះ​បើ​យោងតាម ប្រភព​អំពី​មន្ត្រី​ក្នុង​មន្ទីរ​ធម្មការ​ខេត្ត បាន​លួចខ្សឹប​ប្រាប់ថា បើ​យោង តាម​ឯកសារ​មួយច្បាប់ ដែល​លោក កង ឌី​ណាត ធ្ញើ​ទៅ​ក្រសួង​ដើម្បី​បើកប្រាក់​បៀរ​វត្ស ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ​លោក ណុប អូ ប្រធាន​មន្ទី​មុខងារសាធារណៈ លោកស្រី កុក សុខា ប្រធានការិយាល័យ​គណ​នេ​យ្យ មន្ទីរ​ធម្មការ និង លោក កង ឌី​ណាត ផ្ទាល់ និង សាសនា​ខេត្ត​ព្រះសីហនុ មាន​បុគ្គលិក​ជាប់កិច្ចសន្យា​ចំនួន​១២​នាក់ ដែល​ត្រូវ​បើកប្រាក់​បៀវត្ស​ក្នុង​ម្នាក់​១៤​ម៉ឺន​រៀល​។ ប៉ុន្តែ​អ្នក​ដែល​ទទួល​ប្រាក់បៀវត្ស​មានតែ​ចំនួន​៤​នាក់​តែប៉ុណ្ណោះ​។ ឯម​ន្ត្រី​៨​នាក់​ទៀត គេ​សង្ស័យថា​លោក កង ឌី​ណាត លាក់លៀម​ប្រមូល​ច្រក​ហោប៉ៅ​ស្ងាត់ៗ ហើយ​មន្ត្រី​នោះ​អះអាងថា​គេ​ពុំដែល​បានឃើញ​បុគ្គល​ទាំង​នោះមក​ធ្វើការ​ម្តងណា​ឡើយ​។​

​មន្ត្រី​ដ៏​ដែល​បាន​រិះគន់ថា យោងតាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​បានចែង​យ៉ាងច្បាស់​ថា គ្រប់​បុគ្គល មន្ត្រីរាជការ​ទាំងឡាយ​ណា ដែល​បាន​កិបកេង​ថវិការដ្ឋ​ចាប់​២​ម៉ឺន​រៀល​ឡើងទៅ​នឹងត្រូវ​ជាប់ចោទ​ក្នុង​បទ ប្រព្រឹត្ត​អំពើពុករលួយ​។ ករណីនេះ​ប្រជាពលរដ្ឋ មន្ត្រីក្រោមឱវាទ និង​ព្រះសង្ឃ​មួយចំនួន​សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់ អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ជាពិសេស​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ សូមមេត្តា​ចាត់ការ​បញ្ហា​ទាំងនេះ​ផង ពីព្រោះ​បញ្ហា​នេះ​មន្ត្រីក្រោមឱវាទ និង​ព្រះសង្ឃ​មួយចំនួន​ពុំ​ហ៊ាន​ចេញមុខ​បកអាក្រាត​នោះទេ ខ្លាច​មាន​វាសនា​អាក្រក់​ដូច​លោក សាន់ ស្រស់ អ​តី​តៈ​អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ​។

​ប្រភព​ដ៏​ដែល​បន្តថា រឿង​មិន​ប្រក្រតី​ផ្សេង​មួយទៀត លោក កង ឌី​ណាត ប្រធាន​មន្ទី​ធម្មការ និង​សាសនា​ខេត្ត​ទាំងមូល ប៉ុន្តែ​បែ​ជា​ពុំមាន​លទ្ធភាព​ក្នុងការ​ចាត់ចែង​រៀបចំ​តែងតាំង​ប្រធានការិយាល័យ​ធម្មការ និង សាសនា ក្រុងព្រះសីហនុ និង ប្រធានការិយាល័យ​ស្រុក​ព្រៃនប់ បើទោះបី​តួនាទី​នេះ​នៅ​ទំនេ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​យ៉ាងណាក្តី ដែល​គេ​សង្ស័យថា​ជា​ល្បិច​កំ​ឲ្យ​បែក​ចំណូល​។​ ​ ​

ដោយឡែក​យោងតាម​ប្រភព​ផ្សេងទៀត​ក៏បាន​រិះគន់​ស្រដៀង​គ្នា​នេះ​ផងដែរ​ថា ពាក់​ព័​ន្ឋ​ទៅនឹង​កំហុសឆ្គង​របស់លោក កង ឌី​ណាត មើលទៅ​គ្មានអ្វី​ពិបាក​នោះទេ ខ្លាច​តែ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ជាពិសេស​អង្គភាព​សា​ម៉ី​មិន​ចាត់ការ​តែប៉ុណ្ណោះ ព្រោះ​យើង​ដឹង​ហើយ​ថា នៅ​ក្រប់​មន្ទី​អង្គភាព​ទាំងអស់​តែងតែមាន​ថវិការ​បុរេប្រទាន ឬ​ហៅថា ថវិការ​លទ្ធកម្ម ដែល​ថវិកា​ទាំងនោះ​សម្រាប់​ទ្រទ្រង់ ដល់​មន្ទី​អង្គភាព ក្នុង​ការទិញ​សម្ភារៈ ជួសជុល ដែលមាន​ការខូចខាត ក៏ប៉ុន្តែ​សម្រាប់​មន្ទីរ​ធម្មការ​ខេត្ត​ព្រះសីហនុ គេ​ពុំដែល​បានឃើញ​លោក កង ឌី​ណាត ធ្វើការ​ជួសជុល​អ្វី​ជា​ដុំកំភួន​នោះទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក កង​ឌី​ណាត តែងតែ​ដើរ​កោសរូស​ថវិការ​ពី​ព្រះសង្ឃ​នៅតាម​វត្ត​នានា លើសពីនេះ លុយ​បេសកម្ម​របស់​មន្ត្រីក្រោមឱវាទ ក៏​គេ​សង្ស័យថា លោក កង​ឌី​ណាត កិបកេង​ស្ទើ​ទាំងស្រុង​ដែរ​។​ ​ ​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហា​នេះ​បានធ្វើ​ការបញ្ជាក់​ដ៏​ដែលៗ​ថា​មន្ត្រី​ជាប់កិច្ចសន្យា​ពិតជា​មាន​មែន តែ​មិនមែន​បានន័យថា​សុទ្ធសឹង​ជា​សាច់ញាតិ ឬ​បងប្អូន​នោះទេ ហើយ​ចំពោះ​រឿង​បញ្ហា​របើក​ប្រាក់ខែ​បច្ចុប្បន្ន​ក៍​មិនមាន​ការពាក់ព័ន្ធ​ជាមួយ​មន្ទីរ​នោះដែរ គឺ​ក្រុមមន្ត្រី​ជាប់កិច្ចសន្យា​ដល់​ខែ​គេ​បើក​លុយ​ដោយ​ខ្លូន​ឯង​តាមរយៈ​កាត (ATM) ដែល​ក្រ​សូង​រៀបចំ​ឲ្យ ដូចនេះ​មានរឿង​អី ពាក់ព័ន្ធ​ជាមួយ​មន្ទីរ​ទៀត​៕ សមុទ្រ​ខៀវ​

KA-16-11-2015-08 KA-30-10-2015-02 KA-30-10-2015-01លោក កង ឌី​ណាត ប្រធាន​មន្ទីរ​ធម្មការ និងសាសនាខេត្ត​ព្រះសីហនុ​​ ​