មជ្ឈមណ្ឌល «អប់រំឥរិយាបថ» ប្រកាសផ្ដល់ អាហារូបកណ៍ ដល់សិស្ស និស្សិត ជាច្រើនមុខជំនាញ

ភ្នំពេញ៖ មជ្ឈមណ្ឌល អប់រំឥរិយាបថ (Attitude Centre for Education) ជាមជ្ឈមណ្ឌល បណ្តុះបណ្តាល ទៅលើផ្នែក «ភាពជាអ្នកដឹកនាំ និងការអប់រំឥរិយាបថ»។ សព្វថ្ងៃមជ្ឈមណ្ឌល បានធ្វើការជ្រើសរើសសិស្ស និស្សិត ឱទទួលអាហារូករណ៏ មកស្នាក់នៅបានចំនួនដប់ពីរនាក់ (១២នាក់) រួចមកហើយ ដែលសិស្ស និស្សិត ទាំងនោះត្រូវបានជ្រើសរើស មកពី បណ្តាវិទ្យាស្ថាន និងសាកលវិទ្យាយល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ខណៈដែលបច្ចុប្បន្នមជ្ឈមណ្ឌលនឹងផ្ដល់អាហារូបករណ៍ដល់ និស្សិតចំនួន ១០នាក់ បន្ថែមទៀត (ស្រី៦ ប្រុស៤) ដែលកំពុងសិក្សាលើមុខវិជ្ជា គិលានុបដ្ឋាយិកា គណនេយ្យ ច្បាប់ គ្រប់គ្រង ភាសាអង់គ្លេស ទីផ្សារ។

អាហារូករណ៏ដែលមជ្ឈមណ្ឌលផ្តល់ជូនរួមមានៈ
  ១- ផ្តល់ឱកាស ក្នុងការអនុវត្តការងារ
  ២- ផ្តល់ឱកាស ធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៏
  ៣- ផ្តល់កន្លែងស្នាក់នៅ
  ៤- ផ្តល់ការបណ្តុះបណ្តាល (ភាពជាអ្នកដឹកនាំ, គម្រោងការរៀបចំអនាគត…)
  ៥- និង ផ្តល់អោយផ្សេងៗទៀត…
    លក្ខខណ្ឌនៃការជ្រើសរើស
•  មានកម្រិតវប្បធម៌ជាសិស្សដែលបានប្រឡងជាប់ថ្នាក់ទី១២ រហូតដល់ និស្សិតឆ្នាំទី២ ដែលសិក្សាលើមុខវិជ្ជាដូចខាងលើ និងជានិស្សិត។ (ចំពោះនិស្សិតដែលមកពីខេត្ត មណ្ឌលគីរី រតនគីរី កំពង់ចាម កំពង់ស្ពី បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ពោធិ៏សាត់ បាត់ដំបង) ត្រូវបានលើកទឹកចត្តិ។
•  មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម ក្លាហាន និងមានទំនាក់ទំនងល្អ
•  មានឆន្ទះមោះមុតក្នុងការសិក្សា និងមានគោលបំណងចង់ក្លាយជាអ្នកបម្រើការងារនៅក្នុងអង្គការ
•  មានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់បានខ្លះ
•  បេក្ខជនដែលបានជាប់ត្រួវមកស្នាក់នៅមជ្ឈមណ្ឌល ដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម
•  និស្សិតក្រីក្រ មានលទ្ធភាពជួយខ្លួនឯងបានខ្លះ

សម្រាប់សិស្ស និស្សិតដែលចាប់អារម្មណ៏ សូមមកទទួលពាក្យ និងបំពេញសំណុំបែបបទ នៅរៀងរាល់ម៉ោង ធ្វើការចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ពេលវេលាម៉ោង ០៨:៣០ ដល់ ១១:៣០ និងពេលរសៀលចាប់ពី ម៉ោង ០១:៣០ ដល់ ០៥:០០ ល្ងាច៕

មជ្ឈមណ្ឌល «អប់រំឥរិយាបថ» ប្រកាសផ្ដល់ អាហារូបកណ៍ ដល់សិស្ស និស្សិត ជាច្រើនមុខជំនាញ