ជីជី ធ្លាយរូបឱបរឹត ជាមួយប្រុសប្លែកមុខ ខណៈចំណងស្នេហ៍ ស្ថិតក្នុងភាពអាថ៌កំបាំង

ភ្នំញេញ៖ តារាសម្តែង និងពិធីការិនីមុខស្រស់កញ្ញា ពេជ្រ សូលីដា ហៅជីជី កន្លងមក ធ្លាប់ទទួលរង នូវព័ត៌មាន អាស្រូវស្នេហា ជាបន្ត បន្ទាប់ ខណៈបណ្តាញសាព័ត៌មាន ក្នុងស្រុកជាច្រើន ក៏បានធ្វើការសរសេរ ចុះផ្សាយដាក់បន្ទុក លើនាងផងដែរ។ ប៉ុន្តែជាលទ្ធផល នាងតែងព្យាយាម ចេញមុខឆ្លើយបដិសេធ និងលាក់យ៉ាងជិត អំពីជីវិតស្នេហា ឯកជនរបស់នាង ស្ទើរគា្មនអ្នកដឹង។

យ៉ាងណាក៏ដោយ ផ្ទុយពីការអះអាងរបស់នាង ថ្មីៗនេះស្រាប់តែបែកធ្លាយ រូបថតឱបថើបកៀកកើយគ្នា រវាងពិធីការិនី របស់ ទូរទស្សន៍CTN កញ្ញា ជីជី ជាមួយបុរសវ័យក្មេង រូបសង្ហាប្លែកមុខម្នាក់ បែបលក្ខណៈស្និទ្ធស្នាល ហើយត្រូវបាន គេយកទៅបង្ហោះ ចែករំលែកពាសពេញបណ្តាញ សង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង សម្រាប់ ទស្សនិជន អ្នកគាំទ្រ ។

ចំពោះការបានបែកធ្លាយ ជាសាធារណៈនេះ គឺកើតឡើងក្រោយពីនាង បានបង្ហោះរូបថតបង្ហាញភាពសិ្នទ្ធស្នាល ជា មួយបុរស មាឌធំ វ័យស្របាលនាងម្នាក់ នៅលើទំព័រហ្វេសប៊ុក។ តាមរយៈរូបថតនោះ គេសង្កេតឃើញ ជីជី ហាក់មាន ភាពផ្អែមល្ហែម ថែមទាំងបញ្ចេញកាយវិកាឱបរឹតគ្នា ថតរូបយ៉ាងមានសេចក្តីសុខ។ មិនតែប៉ុណ្ណោះ ក៏មានប្រភពបង្ហើប ថា កន្លងមកពួកគេក៏ធ្លាប់បណ្តើរគ្នា ទៅហាងទំនិញ និងចូលរួមកម្មវិធីជប់លៀងផ្សេងៗ ក្រៅរង្វង់សិល្បៈជាច្រើន លើកច្រើនសារទៀតផង ។

តារាស្រីមានរូបសម្រស់ ស្រស់សោភា និងរាងតូចច្រឡឹងល្វត់ល្វន់ កញ្ញាជីជី គឺជាតារាស្រីមួយដួង បានចាប់ផ្តើម ចូលប្រឡូក លើវិថីសិល្បៈជាច្រើន ឆ្នាំមកហើយ ក្នុងនោះភាពល្បីល្បាញ និង ប្រជាប្រិយភាពរបស់នាង ក៏កាន់តែ មានភាពលេចធ្លោខ្លាំងឡើងៗ ជាលំដាប់។ ជីជី ក៏ធ្លាប់ទទួលរងព្រនង់រិះគន់យ៉ាងចាស់ដៃ ពីទស្សនិជន ព្រោះតែភាព លាក់កំបាំង មិនចង់បង្ហើប ឬនិយាយពីរឿងផ្ទាល់ខ្លួនដោយចំហរសូម្បីតែរឿងស្នេហា ក៏នាងហាក់ព្យាយាម លាក់លៀម បិទបាំង គ្មានភាពក្លាហាន ប្រាប់ឲ្យមហាជនបានដឹង ជាសាធារណៈឡើយ។

គេហទំព័រ LookingTODAY បានព្យាយាមស្វែងរក ការបកស្រាយពី កញ្ញា ជីជី តាមទូរស័ព្ទដែរ តែមិនទាន់អាច ទាក់ទង បាននៅឡើយទេ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៥នេះ ជុំវិញការបែកធ្លាយរូបថតឱបថើបគ្នា និងដំណឹង ស្នេហាប្រុសក្មេង ខាងលើ ៕