អតិថិជន Cellcard៖ ៣ម៉ឺនដុល្លារ ធ្វើឲ្យខ្ញុំជឿថា Cellcard ចែករង្វាន់ពិតៗ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែ វិច្ឆិកានេះ ក្រុមហ៊ុន Cellcard បានធ្វើការចែកជាថ្មី ដល់អតិថិជន លោកស្រី ផេង ស៊ូឆេង ដែលមានមុខរបរ ជាអ្នកលក់ដូរ ដែលមានទីលំនៅស្ថិតក្នុង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកស្រី ផេង ស៊ូឆេង មានសំណាងឈ្នះរង្វាន់ទឹកប្រាក់ ៣ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន Cellcard បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា លោកស្រី ពិតជាត្រេកអររកអ្វីប្រៀបពុំបាននោះទេ នៅពេលដែលបានដឹងថាខ្លួន មានសំណាង រហូតឈ្នះរង្វាន់ធំនេះ។

លោកស្រី ផេង ស៊ូឆេង បញ្ជាក់ថាដំបូងឡើយ គាត់ពុំបានជឿទៅលើកម្មវិធី «ឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» នោះទេ ដោយគិតថាវាគ្រាន់តែជាកម្មវិធីធម្មតា ប៉ុន្តែអ្វីដែលធ្វើឱ្យលោកស្រីភ្ញាក់ផ្អើលនោះ គឺនៅពេលដែលកំពុងតែ ធ្វើម្ហូប ស្រាប់តែខាងក្រុមហ៊ុន Cellcard បានហៅទូរស័ព្ទមកប្រាប់ថា លេខខ្ញុំមានសំណាងឈ្នះរង្វាន់ ៣ម៉ឺនដុល្លារ អាមេរិក។

ជាចុងក្រោយលោកស្រី សូមផ្ដាំផ្ញើដល់អតិថិជន Cellcard ទាំងអស់ថា កម្មវិធីនេះគឺចែករង្វាន់ពិតហើយសម្រាប់អ្នក ដែលមិនទាន់ឈ្នះសូមបន្តផ្សងសំណាងទៀត នឹងមានឱកាសឈ្នះដូចលោកស្រី៕

អតិថិជន Cellcard៖ ៣ម៉ឺនដុល្លារ ធ្វើឲ្យខ្ញុំជឿថា Cellcard ចែករង្វាន់ពិតៗ