លេងឆ្កួតមែន! បុរសម្នាក់យក កាំភ្លើងជ័រ ដាក់ទឹកកាមរបស់ ខ្លួនបាញ់ ចូលមាត់ក្មេងៗ

វ៉ាស៊ីងតោន៖ បុរសអាយុ៣៥ឆ្នាំ ម្នាក់ឈ្មោះ Kevin Jaramillo រស់នៅរដ្ឋ New Mexico សហរដ្ឋអាម៉េរិក ត្រូវបាន តុលា ការកាត់ទោសឲ្យជាប់ ពន្ធនាគាររយៈពេល១៨ឆ្នាំ ដោយចោទប្រកាន់ថា ប្រព្រឹត្តទង្វើមិនសមរម្យ លើក្មេងៗ ជាច្រើននាក់ បន្ទាប់ពីជននេះ យកទឹកកាមបញ្ចូល ក្នុងកាំភ្លើងជ័រ មកបាញ់រះដាក់មាត់ក្មេងៗ ខណៈកំពុងដើរ តាមដងផ្លូវ មួយក្នុងតំបន់ Albuquerque ។

ដំបូង Jaramillo ធ្វើជានិយាយប្រាប់ក្មេងៗថា គាត់កំពុងធ្វើវីដេអូសម្រាប់វិហារ និងរៃអង្គាសប្រាក់យកទៅសង្គ្រោះកូន ឆ្កែជាច្រើនក្បាល ស្រាប់តែក្មេងៗឈរមើលភ្លេចខ្លួន Jaramillo ក៏ទាញកាំភ្លើងជ័រដែលមានផ្ទុកទឹកកាមក្នុងនោះមក បាញ់រះចំមាត់ និងភ្នែកក្មេងៗ៧នាក់ព្រមទាំងនារីអាយុ១៨ឆ្នាំម្នាក់ទៀតផង ទើបគេត្រូវជនរងគ្រោះរាយការណ៍ប្រាប់ សមត្ថកិច្ចឲ្យចាប់ខ្លួន ។

បុរសទំនងជាកើតរោគចិត្តនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ហើយចៅក្រមបានកាត់ទោសលោក Jaramillo ជាច្រើនករណី រួមទាំងបទបៀតបៀនអនីតិជនទៀតផង ទើបគេត្រូវកាត់ឲ្យជាប់ពន្ធនាគារ១៨ឆ្នាំ ៕

លេងឆ្កួតមែន! បុរសម្នាក់យក កាំភ្លើងជ័រ ដាក់ទឹកកាមរបស់ ខ្លួនបាញ់ ចូលមាត់ក្មេងៗ