ល្បិចចោរសម័យថ្មី! បុរសម្នាក់ត្រូវចោរស្រីបោក ឲ្យចេញមកជួបគ្នាផឹកស៊ី ដោយឲ្យដៃមិត្តភ័ក្តិ ចូលទៅលួចទ្រព្យក្នុងផ្ទះ

ក្រុងឡុងដ៍៖ ល្បិចចោរស្រី បច្ចុប្បន្ននេះពិតជាឆ្លាតមែន ជាក់ស្តែង នារី២នាក់បាន រៀបផែនការ យ៉ាងច្បាស់លាស់ ដើម្បី ចូលលួចរបស់របរមាន តម្លៃក្នុងផ្ទះបុរសម្នាក់ ដោយពួកគេម្នាក់ធ្វើជាទាក់ទង បបួលបុរសម្ចាស់ផ្ទះ ចេញទៅ ស៊ីផឹក ខាងក្រៅ ដើម្បីឲ្យគ្នីគ្នាម្នាក់ទៀត បានដៃចូលទៅលួចអីវ៉ាន់នៅក្នុងផ្ទះបុរសនោះ ។

ហេតុការណ៍នេះកើតឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នារីជាជនសង្ស័យមានគ្នា២នាក់ឈ្មោះ Amy Moffat អាយុ២៥ឆ្នាំ និង Sarah Ireland អាយុ២៦ឆ្នាំ ហើយប៉ូលិសស៊ើបដឹងថា Moffat បានស្គាល់បុរសរងគ្រោះអាយុ ៤០ឆ្នាំ នៅឯស្ថានីយ៍សាំងមួយកន្លែង ហើយនាងក៏សុំស្គាល់គ្នា និងបានលេខទូរស័ព្ទគាត់ទៀតផង ។

ក្រោយមកនាង Moffat ណាត់ជួបជាមួយបុរសរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណនេះ ដោយនាំគ្នាទៅស៊ីផឹកនៅបារ មួយដែលពេលនោះ Moffat លួចផ្ញើសារទៅមិត្តនាងគឺ Ireland ឲ្យចូលទៅក្នុងផ្ទះជននេះដើម្បីលួចវត្ថុមាន តម្លៃផ្សេងៗ តែចៃដន្យអីក៏ជួបក្មេងប្រុសម្នាក់ ហើយនាងក៏ធ្វើជាជជែកជាមួយក្មេងប្រុសមួយសន្ទុះ ខណៈដែលគ្នីគ្នា ម្នាក់ទៀតបាន លួចយកបានគ្រឿងអលង្ការមួយចំនួន ហើយនោះទើបពួកគេគេចចេញបាត់ រីឯក្មេងប្រុសដែលបាន ឃើញហេតុការណ៍ ក៏ស្រែកប្រាប់ម្តាយភ្លាមៗដែរ ប៉ុន្តែជនសង្ស័យគេចបាត់ទៅហើយ ៕

ល្បិចចោរសម័យថ្មី! បុរសម្នាក់ត្រូវចោរស្រីបោក ឲ្យចេញមកជួបគ្នាផឹកស៊ី ដោយឲ្យដៃមិត្តភ័ក្តិ ចូលទៅលួចទ្រព្យក្នុងផ្ទះ

  • ល្បិចចោរសម័យថ្មី! បុរសម្នាក់ត្រូវចោរស្រីបោក ឲ្យចេញមកជួបគ្នាផឹកស៊ី ដោយឲ្យដៃមិត្តភ័ក្តិ ចូលទៅលួចទ្រព្យក្នុងផ្ទះ已关闭评论
  • 209 views
  • Hide Sidebar
    A+
Publish on:2015/11/18  Category:កំសាន្ត