គង់ វិច្ឆិកា ធ្វើខួបកំណើត ក្រោម​មន្ទិល​សង្ស័យ មាន​អ្នក​ឧបត្ថម្ភ តែ​នាង​ច្រាន​ចោល

ភ្នំពេញ៖ តារាសម្តែងសម្បុរខ្មៅស្រអែមរូបស្រស់ ដែលកំពុងក្រសោបបាន ប្រជាប្រិយភាពពីអាជីពសិល្បៈ កញ្ញា គង់ វិច្ឆិកា កាលពីរាត្រីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ បានចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីរៀបចំធ្វើពិធីខួបកំណើតយ៉ាងភ្ញាក់ផ្អើលមួយ នៅភោជនីយដ្ឋានម្ដាយរបស់អ្នកនាង សារ៉ាយ សក្ខិណា មានទីតាំងនៅម្តុំទួលគោក ដោយមានហៅភ្ញៀវចូលរួមប្រមាណជិត១០តុ។

ពិធីខួបកំណើត របស់តារាសម្តែងកញ្ញា គង់ វិច្ឆិកា កាលពីយប់ម្សិលមិញ បើទោះបីជាមើលទៅ ដូចពុំបានរៀបចំជាលក្ខណៈធំដុំ ចាយលុយច្រើន រហូតដល់ខ្ទង់ម៉ឺន ដូចតារាដទៃក៏ពិតមែន តែអ្វីដែលធ្វើឲ្យភ្ញៀវអ្នកទៅចូលរួមមានការ ចម្លែកក្នុងចិត្តនោះ គឺគេសង្ស័យថា ខូបកំណើតរបស់នាងពេលនេះអាចបុរសជាគូស្នេហ៍ របស់នាងជាអ្នករៀបចំ និងចំណាយលុយ ធ្វើឲ្យទៀតផង ព្រោះបើសង្កេតមើលពីអាកប្បកិរិយា របស់នាងមួយរយៈពេលចុងក្រោយនេះ ហាក់មានសភាពខុសប្លែក ខុសពីប្រក្រតី និងត្រូវបានគេសង្ស័យថា កំពុងលួចលាក់មានស្នេហាអាថ៌កំបាំង ជាមួយបុរសម្នាក់ ដែលជាថៅកែវ័យក្មេង។

ប្រភពដដែលបាននិយាយថា តារាសម្តែងកញ្ញា គង់ វិច្ឆិកា បានបង្ហាញឲ្យឃើញពីសកម្មភាព សប្បាយរីករាយនៃពិធីខួបកំណើតបែបលក្ខណៈឯកជនរបស់នាង ស្ទើរបិទមាត់មិនជិត ព្រោះយប់ថ្ងៃនោះ គេកត់សម្គាល់ឃើញបុរសម្នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះក៏ហាក់មានភាពស្និទ្ធស្នាល និងអង្គុយសម្លឹងបញ្ចេញស្នាមញញឹម ផ្តល់កំលាំងចិត្តដល់នាងជានិច្ច។ សម្រាប់ពិធីខួបកំណើតរបស់កញ្ញា គង់ វិច្ឆិកា កាលពីយប់ម្សិលមិញ គឺធ្វើឡើងគម្រប់អាយុ២០ឆ្នាំ។

ទោះបីជាយ៉ាងណា គង់ វិច្ឆិកា បានថ្លៃប្រាប់អ្នកសារព័ត៌ មានក្នុងពិធីខួបនោះថា កម្មវិធីខួបកំណើតនេះ គឺជាការចំណាយរបស់នាងផ្ទាល់ ពុំមានការឧបត្ថម្ភពីបុរសណាម្នាក់ ដូចអ្វីដែលកំពុងសង្ស័យឡើយ។ ខួបកំណើតនេះ នាងហៅអ្នកសិល្បៈតែប៉ុន្មាននាក់ប៉ុណ្ណោះ ជាអ្នកជិតស្និទ្ធ ព្រោះនាងមិនចង់រំខានច្រើន ខណៈនាងគិតថា គ្រួសារឧស្សាហ៍មានកម្មវិធី ហើយអ្នកសិល្បៈក្នុងខែនេះ ក៏រវល់ច្រើនដែរ៕