Q&A : តើ​ធ្វើ​ដូចម្តេច ទើប​ធ្វើឱ្យ​សិចរបស់​ពួកយើង​ត្រឡប់មក​ប្រសើរ​ឡើងវិញ ?

Sanofi

​សំណួរ ៖ ភរិយា​ខ្ញុំបាទ​មាន​អាយុ ៤០ ឆ្នាំ នាង​ជា​អ្នកចាត់ការ​ទូទៅ​គ្រប់គ្រង​បុគ្គលិក​រាប់រយ​នាក់​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ។ នាង​តែង​និយាយ រៀបរាប់​រឿង​ទុក្ខលំបាក​ផ្សេងៗ​នៃ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់​នាង​ឱ្យ​ខ្ញុំបាទ​ស្តាប់​ស្ទើរ​រាល់ ថ្ងៃ ។

មួយរយៈ​នេះ​ខ្ញុំបាទ​មាន​អារម្មណ៍​ថា ភាព​ស្ត្រេ​ស​បណ្តាលមកពី​ការងារ​របស់​នាង​ធ្វើឱ្យ​អារម្មណ៍​ផ្លូវភេទ​របស់​នាង​អស់​ទៅតាម​ហ្នឹង​ដែរ ។ កន្លងមក​ពួកយើង​មាន​សិច​ជាមួយគ្នា​មួយ​សបា្តហ៍ ១-២ ដង ប៉ុន្តែ​ឥឡូវនេះ​វា​ក្លាយជា​មួយខែ​បាន​ត្រឹម តែ ២-៣ ដង ប៉ុណ្ណោះ ។

នៅពេល​ខ្ញុំបាទ​មាន​អារម្មណ៍​ផ្លូវភេទ ខំប្រឹង​បបោសអង្អែល​នាង​យ៉ាងណា​ក៏​នាង​នៅតែ​មិនមាន​អារម្មណ៍​ពុះកញ្ជ្រោល​ចង់​រួមភេទ​ដែរ ។ តើ​ធ្វើ​ដូចម្តេច​ទើប​ធ្វើឱ្យ​សិច របស់​ពួកយើង​ត្រឡប់មក​ប្រសើរ​ឡើងវិញ ?

​ចម្លើយ ៖ ចូរ​ចងចាំ​ថា ស្ត្រី​កាន់តែ​ស្ត្រេ​ស​កាន់តែ​មិន​ចង់​មាន​សិច​ខុសពី​ប្រុសៗ​ដែល​អាចទៅរួច​ស្ទើរ​គ្រប់​ស្ថានការណ៍ ។ វា​មិនមែន​មានតែ ភាព​ស្ត្រេ​ស​ដែល​ធ្វើឱ្យ​ស្ត្រី​អស់ចំណង់​ផ្លូវភេទ ប៉ុណ្ណោះ​ទេ មាន​មូលហេតុ​ផ្សេងទៀត​ក៏​អាចជា​ដើមចម​ធ្វើឱ្យ​ផ្លូវភេទ​ស្ត្រី​ថយចុះ​ផងដែរ ដូចជា​ការប្រែប្រួល​អ័រម៉ូន​ក្នុង​រាងកាយ​ដែល​កើតឡើង ទៅតាម​វ័យ ឬ​ប្រសិនបើ​ភរិយា​អ្នក​ស្ថិតនៅក្នុង​វ័យ អស់​រដូវ កត្តា​ទាំងអស់នេះ​ក៏​អាចធ្វើឱ្យ​នាង​មានការ ជិនណាយ​ជាមួយនឹង​សិច​បានដែរ ។

ដូច្នេះ​ដំណោះស្រាយ​ចំពោះមុខ​គឺ​អ្នក​ត្រូវ​បង្កាត់ភ្លើង​ម្តង​បន្តិចៗ​ធ្វើការ​បបោសអង្អែល​មួយៗ​សន្សឹមៗ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​ពោ​លញ​ក្យ​ផ្អែម​ស្នេហ៍​ល្ហែម​ឱ្យ​នាង​សប្បាយចិត្ត ស្ត្រី​ច្រើនតែ​ទន់​បាក់​ផ្នត់​ចំពោះ​ទង្វើ បែប​ហ្នឹង ។ ចំណែកឯ​ដំណោះស្រាយ​រយៈពេល​វែង គឺ​ការធ្វើ​លំ​ហាត់ប្រាណ និង សមាធិ​ស​ម្រួ​ម​ផ្លូវចិត្ត គឺជា​មធ្យោបាយ​មួយ​ដែល​អាចជួយ​ព្យាបាល​អាការ​ជិនណាយ​សិច​របស់​នាង ។

ចំពោះ​ស្ត្រី​ខ្លះ​ដែលមាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង​គ្រូពេទ្យ​អាច​ណែនាំ​ឱ្យប្រើ​វិធី​នេះ​គួបផ្សំ​ជាមួយ​ការប្រើ​ថ្នាំ​ស៊ី​ល​ដេ​ណា​ហ្វីល​ដែលមាន​ប្រសិទ្ធភាព​ដាស់​អារម្មណ៍​ផ្លូវភេទ​ឱ្យ​កម្រើក​ខ្លាំង ។​


Related