ជនជាតិដើម​ភាគតិច​នឹងដាក់​ពាក្យសុំ​បង្កើត​បក្ស​នៅ​ព្រឹក​ថ្ងៃស្អែក​នៅ​ក្រសួងមហាផ្ទៃ


គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា នឹងដាក់​ពាក្យសុំ​បង្កើត​គណបក្ស​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី១៩ខែវិច្ឆិកា​ស្អែក​នេះ។ នេះ​បើ​យោងតាម​ក្រុមការងារ​ចំនួន៨នាក់​ដែល​បាន​ឡើងមក​ទីក្រុង​ភ្នំពេញ ហើយ​បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗនៅ​យប់​ថ្ងៃ​ពុធ​នេះ។ ក្នុងចំណោម​ក្រុមការងារ​ទាំង៨នាក់​នេះ ៥នាក់​គឺជា​ស្ថាបនិក និង៣នាក់​គឺជា​សមាជិក​ធម្មតា។ ពួកគេ​ទាំងអស់គ្នា​មកពី​ខេត្ត​មណ្ឌល​គី​រី។

ប្រភពពី​ស្ថាបនិក​គណបក្ស​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា បាន​ឲ្យ​ដឹងថា សមាជិក​នៃ​គណបក្ស​មាន​វត្ត​មាននៅ​ច្រើន​ខេត្ត។ ប៉ុន្តែ​ជំហាន​ដំបូង​នេះ សមាជិក​ស្ថា​និក​មានមក​តែ​ពី​ខេត្ត​មណ្ឌល​គី​រី​ប៉ុណ្ណោះ។ លោក ប្លា​ង ស៊ីន ជា​ចាស់ទុំ​មកពី​ខេត្ត​មណ្ឌល​គី​រី ត្រូវបាន​សមាជិក​បោះឆ្នោត​តែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​សម្រាប់​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១៧ និង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។ លោក ប្លា​ង ស៊ីន ជា​ជនជាតិ​ព្នង មាន​អាយុ ៥៥ឆ្នាំ ចេះ​និយាយ​ភាសា​ខ្មែរ​ដែរ តែ​មិនសូវ​ស្ទាត់​ទេ៕ 
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​