ពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ​នៅ​ស្រុក​ពេ​ជ្រា​ដា ទាមទារ​អាជ្ញាធរ​ចេញ​ប្លង់​កាន់កាប់​ដី​ស្របច្បាប់​ឲ្យ​ពួកគាត់​

​ខេត្តមណ្ឌលគិរី​៖ បញ្ហា​តែមួយ​ប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​ដូចៗ​គ្នា ស្នើ​ឲ្យ​អជ្ញាធរ​ដោះស្រាយ ក្នុង​វេទិកាសាធារណៈ​ថ្នាក់ជាតិ នៅ​វត្ត​ធម្ម​ពេ​ជ​តេ​ជោ​រាម ស្ថិតក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ដោយ​បញ្ហា​នោះ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី ដែល​អជ្ញាធរ​មិនបាន​ចេញ​ប្លង់​ឲ្យ​ពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ​កាន់កាប់​ដី​របស់ខ្លួន​ស្របច្បាប់ ខណៈដី​មួយចំនួន​ក្នុង​តំបន់​តែមួយ​នោះ គឺ​អជ្ញាធរ​បានចេញ​ប្លង់​ស្របច្បាប់​ឲ្យ​កាន់កាប់ ។ វេទិកាសាធារណៈ​នេះដែរ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ង​ទី​១៣ វិ​ច្ឆ​កា ២០១៥ ក្រោម​វត្តមាន​លោក ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ និង​លោក តាន់ ណាវ​ណ្ណ អភិបាលរង​ខេត្ត មណ្ឌលគិរី ។​
​ ​
#​ជុំវិញ​បញ្ហាដីធ្លី​នេះ​ប្រជាពលរដ្ឋ​បានលើកឡើង​ក្នុង​វេទិកាសាធារណៈ​នោះ​ថា ដី​របស់​ពួកគាត់​គឺ​ស្ថិតនៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ អំពូ​ម ស្រុក​ពេ​ជ្រា​ដា នេះ ដោយ​ដី​ទាំងអស់នោះ​គឺជា​ដីចំការ​ចាស់ ដែល​ពួកគាត់​បាន​ទិញ​ត​ពី​បងប្អូន​ជនជាតិដើម​ភាគតិច និង ខ្លះទៀត​បាន​ទិញ​ពី​បងប្អូន​ខ្មែរ មានការ​ទទួលស្គាល់​ពី​អជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ក្នុង​ជំនាន់​អភិបាលស្រុក​ចាស់ មិនមែន​ពួក គាត់​មក​កាប់​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​កម្ម​សិទ្ធ​នោះទេ ។

#​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា រហូតដល់​ពេលដែល​ក្រុមនិស្សិត​ស្ម័គ្រចិត្ត ចុះមក​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ស្រែ អំពូ​ម នេះ កាលពីដើមឆ្នាំ​២០១៣ ក៏បាន​វាស់វែង​ដី​របស់​ពួកគាត់​ធម្មតា ប៉ុន្តែ​នៅ​ថ្ងៃ​ចុងក្រោយ​ដែល​ត្រូវ​បញ្ចប់​ការតវ៉ា ចំពោះ​ការ វាស់វែង​ដីធ្លី​ពី​សំណាក់​ក្រុមនិស្សិត​ស្ម័គ្រចិត្ត ក៏មាន​ការជំទាស់​លើដី​របស់​ពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ ថា​មិនអាច​ចេញ​ប្លង់​ឲ្យ​បាន ទេ ដោយសារ​ដី​របស់​ពួកគាត់​ជា​ដី​មិនមាន​អាស្រ័យ​ផល និង​ត្រូវបាន​ដកហូត​ទៅជា​ដី​សហគមន៍​ព្រៃឈើ​តាំងពី​ឆ្នាំ​២០០៨ ដោយ
​ពួកគាត់​មិនដឹងថា ដី​របស់​របស់​ត្រូវបាន​ដកហូត​នោះទេ ព្រោះ​ការដកហូត​នោះ​មិនមាន​ការជូនដំណឹង​ឲ្យ​ពួកគាត់​បានដឹង​នោះទេ ។​

#​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា ប្រសិនបើ​ការដកហូត​ដី​តំបន់​នោះ​កាលពី​ឆ្នាំ​២០០៨ បានចេញ​សេចក្ដីប្រកាស ឬ ជូន ដំណឹង​ឲ្យ​ពួកគាត់​ដឹង និង​ត្រូវបាន​ដកហូត​គ្រប់គ្នា​ទាំងអស់ ចំពោះ​ដី​ដែល​មិនមាន​អាស្រ័យ​ផល គឺ​ពួកគាត់​សុខចិត្ត ដោយ​មិន​មា ន​ការតវ៉ា និង​ភាព​ងឿងឆ្ងល់​អ្វី​ទាំងអស់ ប៉ុន្តែ​ពួកគាត់​មាន​ភាព​ងឿងឆ្ងល់​ខ្លាំងណាស់ ជុំវិញ​បញ្ហា​នេះ ដោយសារតែ​ដី​មួយចំនួន ដែ ល​មាន​ព្រំ​ជាប់​គ្នា​ជាមួយ​ដី​របស់​ពួកគាត់ មិនមាន​អាស្រ័យ​ផល​ដូចគ្នា ប៉ុន្តែ​អជ្ញាធរ​បានចេញ​ប្លង់​ឲ្យ​កាន់កាប់​ស្របច្បាប់ ដោយ​ពួក គាត់​គិតថា ការចេញ​ប្លង់​ឲ្យ​ពលរដ្ឋ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​នេះ​មាន​ភាពលំអៀង ដូច្នេះហើយ​ទើប​ពួកគាត់​មិន​សុខចិត្ត ស្នើ​ឲ្យ​អ​ជ្ញា ធរ​ពិនិត្យឡើងវិញ ។​

#​ពាក់ព័ន្ធ​បញ្ហា​នេះ លោក តាន់ ណាវ​ណ្ណ និង លោក ភឿង សុ​ភ័​ណ្ឌ បាន​មានប្រសាសន៍​ឆ្លើយតប​ស្រដៀង​គ្នា​ថា ចំពោះ​បញ្ហា​នេះ លោក​នឹង​យកទៅ​ពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ​ជូន ប្រជាពលរដ្ឋ ហើយ​នៅពេល​ទទួលបាន​លទ្ធផល​អាជ្ញាធរ​នឹង​ជូនដំណឹង ។​

#​សូមបញ្ជាក់ថា ចំពោះ​រឿងរ៉ាវ​ដីធ្លី​ខាងលើនេះ ប្រជាពលរដ្ឋ​ធ្លាប់បាន​លើកឡើង​នៅក្នុង​វេទិកាសាធារណៈ​ជាច្រើនលើក ច្រើនសា​មកហើយ និង​ធ្លាប់បាន​ស្នើឱ្យ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត ជួយ​ដោះស្រាយ​ផងដែរ ប៉ុន្តែ​ច្រើន​ឆ្នាំ​មកហើយ នៅតែ​មិនទាន់មាន​ដំណោះស្រាយ ៕ ឦសាន​២

KA-18-11-2015-14 KA-18-11-2015-15 KA-18-11-2015-16

​ ​

​ ​