ព័ត៌មាន ពីកូរ៉េខាងត្បូង៖ លោក សម រង្ស៊ី ទើបបានធ្វើ ដំណើរចេញពីកូរ៉េ ឆ្ពោះទៅកាន់ ហ្វីលីពីន ប្រហែល ២០នាទី មុននេះ

ភ្នំពេញ៖ព័ត៌មានច្បាស់ការណ៍ ពីកូរ៉េខាងត្បូង បានថ្លែង ឲ្យដឹងនៅមុននេះបន្តិចថា លោក សម រង្ស៊ី ទើបបានធ្វើដំណើរ តាមយន្តហោះ ចាកចេញពី ប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសហ្វីលីពីន មុននេះប្រហែល២០នាទី នាយប់ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៥។

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្អែកនេះ តំណាងរាស្រ្តរបស់ គណបក្សសង្រ្គោះជាតិចំនួន៣រូប នឹងចាកចេញ ពីប្រទេសកម្ពុជា ទៅជួបជាមួយនឹង ថ្នាក់ដឹកនាំរបស់ពួកគេ គឺលោក សម រង្ស៊ី និង លោក កឹម សុខា នៅប្រទេសហ្វីលីពីន។ នេះបើតាមព័ត៌មានពីមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ដែលសុំមិន បញ្ចេញឈ្មោះថ្លែងឲ្យដឹងយ៉ាងដូច្នេះ។

តំណាងរាស្រ្តរាស្រ្តទាំងនោះរួមមាន លោក អេង ឆៃអ៊ាង, លោក យ៉ែម បុញ្ញឫទ្ធិ និងលោក សុន ឆ័យ ដែលសម្រេចឱ្យទៅជួបលោក សម រង្ស៊ី និង លោក កឹម សុខា បន្ទាប់ពីគណៈកម្មការអចិន្រ្តៃយ៍ នៃគណបក្ស សង្រ្គោះជាតិបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

លោក អេង ឆៃអ៊ាង បានឱ្យដឹងថា ក្រោយកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៅរសៀលនេះ គណបក្សសង្រ្គោះជាតិ បានសម្រេចថា នឹងខិតខំស្វែងរកដំណោះស្រាយ ដើម្បីឱ្យលោក សម រង្ស៊ី បានត្រឡប់មកប្រទេសកម្ពុជាវិញ ដោយគ្មានហិង្សា៕

ព័ត៌មាន ពីកូរ៉េខាងត្បូង៖ លោក សម រង្ស៊ី ទើបបានធ្វើ ដំណើរចេញពីកូរ៉េ ឆ្ពោះទៅកាន់ ហ្វីលីពីន ប្រហែល ២០នាទី មុននេះ