សំបុត្រ​បញ្ជាក់​កំណើត​ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម ក្នុង​គោលបំណង​បំពុលបរិយាកាស​

ភ្នំពេញ: អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​បដិសេធ​និង​ចាត់ទុកថា សំបុត្រ​បញ្ជាក់​កំណើត​ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សរសេរថា ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​(​ប្រទេស​វៀតណាម​) នោះ គឺជា​ករណី​ឆ្លៀត​ប្រើប្រាស់​បណ្តាញ​សង្គម ក្នុង​គោលបំណង​បំពុលបរិយាកាស​និង​កេងចំណេញ​ខាង​នយោបាយ​។​

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ចាត់​ឲ្យ​មានការ​ត្រួតពិនិត្យ​ជាបន្ទាន់​ទៅលើ​សៀវភៅ​អត្រានុកូលដ្ឋាន​ភ្លោះ​ច្បាប់ដើម​ដែល​តម្កល់ទុក​នៅ​សាលាស្រុក​គីរីវង់ ខេត្តតាកែវ ឃើញថា ទិន្នន័យ​ត្រង់​កន្លែង​កំណើត របស់​សា​ម៉ី​ខ្លួន​បានសរសេរថា ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ (​ប្រទេស​កម្ពុជា​) ។​ដូច្នេះ​សំបុត្រកំណើត​ដែល​ផ្សព្វផ្សាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ជា​សំបុត្រកំណើត​ដែលមាន​ភាពមិនប្រក្រតី ក្នុង​គោលបំណង​បំពុលបរិយាកាស​។​

សំបុត្រ​បញ្ជាក់​កំណើត​ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម ក្នុង​គោលបំណង​បំពុលបរិយាកាស​