ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ មានការ​លើកលែងទោស​ដល់​មនុស្ស​ស្លាប់​(​សព​)​ ដែល​តុលាការ​ផ្តន្ទាទោស​

​ថ្វី​ដ្បិត​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ ស្តី​ពី​ការ​លើកលែងទោស​ ឬ​បន្ធូរ​បន្ថយទោស​ បាន​ចែង​អំពី​ការ​លើកលែងទោស​ ឬ​បន្ធូរ​បន្ថយទោស​ឲ្យ​ទណ្ឌិត​ និង​មិន​បាន​ចែង​អំពី​ការ​លើកលែងទោស​ដល់​មនុស្ស​ស្លាប់​(​សព​)​ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ (​អតីត​សម្តេច​ ហ៊ុន​ សែន​)​ ជា​នាយក​រដ្ឋមន្ត្រី​ មានការ​លើកលែងទោស​ដល់​មនុស្ស​ស្លាប់​(​សព​)​ ដែល​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ចម្លែក​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​(​អតីត​សម្តេច​ ជា​ ស៊ី​ម​)​ ក្នុង​ព្រះ​បរម​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី​ បាន​ចុះហត្ថលេខា​នៅ​លើ​ព្រះរាជក្រឹត្យ​មួយ​លេខ​ន​ស​/​រក​ត​/១០០៤/៣២៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០០៤​ លើកលែងទោស​ដល់​សព​លោក​ ចៅ​ សម្បត្តិ​ ដែល​ត្រូវ​បាន​តុលាការយោធា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​២០​ឆ្នាំ​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​០២​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​១៩៩៨​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​មេត្តា​ធ្វើការ​ពិចារណា​ទៅ​លើ​រូបភាព​នៃ​ការ​លើកលែងទោស​ដល់​មនុស្ស​ស្លាប់​(​សព​)​ នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ តាម​ការ​គួរ​ ៕​

ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ មានការ​លើកលែងទោស​ដល់​មនុស្ស​ស្លាប់​(​សព​)​ ដែល​តុលាការ​ផ្តន្ទាទោស​