ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស បារាំង​សុខ​ចិត្ត​កាន់​ដៃ​​​គ្នា​ជាមួយ​រុស្ស៊ី​​ប្រយុទ្ធ​ប្រឆាំង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម

ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួកភេរវនិយម កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ប្រទេសស៊ីរី។ ក្រោយ​ពី​បាន​បើក​ការ​វាយប្រហារ​ឥត​ប្រណី​កាលពី​យប់​ថ្ងៃ​អាទិត្យលើ​ក្រុង​រ៉ាខា​ ជា​ចម្លើយ​តប​ក្តៅ​ៗ​ទៅ​នឹង​ភេវកម្ម​នៅ​ក្រុង​ប៉ារីស​មក នៅ​ថ្ងៃអង្គារ​នេះ បារាំង​បាន​​កាន់​ដៃ​គ្នា​សហការ​ជាមួយ​រុស្ស៊ី​។ លោកពូទីន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​កិច្ចព្រមព្រៀង​ជា​គោលការណ៍​រវាង​បារាំង​និង​រុស្ស៊ី ស្តី​អំពី​ប្រតិបត្តិការយោធា​នៅស៊ីរី។