រថយន្ត លុច្សស៊ីស បើកមិន ប្រុងប្រយ័ត្ន បណ្តាលឲ្យប៉ះ រ៉ឺម៉កដឹកគ្រែ ក្រឡាប់ធ្លាក់ប្រឡាយ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ ចរាណ៍មួយបានកើតឡើងដោយ រថយន្តឡិចស៊ីសRX300 បើកបទមិនមើលឆ្វេងស្តាំ ធ្វើអោយរ៉ឺម៉ក ដឹកគ្រែដែលបើកពីក្រោយ ចាប់ហ្វ្រាំងមិនជាប់ រេចង្កូតធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបណ្តាល អោយអ្នកបើកបរ រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១ និង

៤៥នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវជាតិ លេខ៥ នៅចំណុចមខុសាលាអន្តជាតិ ហ្វើសវ៉េសវើល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

រថយន្តបង្កម៉ាកលុច្សស៊ីស RX300 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2S-1573 បើកបរដោយស្ត្រីម្នាក់ និងអ្នករួបដំណើរ ប្រុស២នាក់ មិនត្រូវបានគេស្គាល់ឈ្មោះ នោះឡើយអ្នកទាំង៣នាក់ មិនត្រូវរងរបួសទេ។ រីឯម្ចាស់រ៉ឺម៉ក ប្តីមានឈ្មោះ វ៉ែន ឡន អាយុ៣៦ឆ្នាំ ប្រពន្ធមានឈ្មោះ ម៉ឹក សាម៉េន អាយុ៣៥ឆ្នាំ អ្នកទាំងពីរមានមុខរបរលក់គ្រែ សាឡុងទៅតាមខេត្ត មានទីលំនៅ ភូមិសារ៉ាម ឃុំសារ៉ាម ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ហើយគ្រែនៅ លើរឺម៉កក្រឡាប់នោះ មានចំនួន៤ រងខូចខាតបន្តិចបន្តួច។

ក្រោយពេលកើតហេតុម្ចាស់រ៉ឺម៉ក និងម្ចាស់រថយន្តបង្ក ធ្វើការចរចាគ្នា នៅកន្លែង កើតហេតុ មួយជំហានដោយខាងរថយន្ត បង្កសងសំណងទៅអោយម្ចាស់រ៉ឺម៉កចំនួន ២០ដុល្លារ ដើម្បីបញ្ចប់រឿងដោយឡែកម្ចាស់រ៉ឺម៉ក ទាមទារដោះស្រាយតាមច្បាប់ ៕