ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤៥​) មនោរា​មាន​ល្បិច​កាន់​តែ​ឃោរឃៅ


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤៥​) មនោរា​មាន​ល្បិច​កាន់​តែ​ឃោរឃៅ

ភាគ​ទី​៤៥

ស្នូរ​គោះ​ទ្វារ​តុកៗ ដួង មេត្រី ​ងើប​មុខ​ចោល​ស្គ្រីន​កុំព្យូទ័រ​ទាំង​វាចា​អនុញ្ញាត៖
«ចូល​មក​ចុះ!»
នាង​ឱន​ទៅ​ធ្វើ​ការ​វិញ​ ប៉ុន្តែ​ចាប់​អារម្មណ៍​ថា​ អ្នក​ដែល​កំពុង​ចូល​មក​នេះ​មិនមែន​ជា​បុគ្គលិក​របស់​ DM​ ដូច្នេះ​ហើយ​ក៏​ប្រញាប់​ងើប​មុខ​មើល​សាជាថ្មី រួច​ហើយ​បើក​ភ្នែក​ធំៗ​ដោយ​ទោមនស្ស៖
«អ្នក​ណា​ឱ្យ​ឯង​ចូល​មក?»
តូច​ មនោរា ​ញញឹម ហើយ​អង្គុយ​ទៅ​លើ​សាឡុង​ មិន​ខ្វល់​ពី​ភាព​ស្អប់​ខ្ពើម​ដែល​ម្ចាស់​បន្ទប់​កំពុង​បញ្ចេញ​មក​ឱ្យ​ ខ្លួន។ ស្រី​ចិត្ត​មារ​និយាយ​តប​ធ្វើ​ព្រងើយ៖
«មក​លេង​ឯង​ផង​មិន​បាន? ក្រែង​ជា​មិត្តភ័ក្ដិ​នឹង​គ្នា?»

មេត្រី​សង្កត់​ចិត្ត​រេ​ភ្នែក​សម្លឹង​ទៅ​សម្លៀកបំពាក់​នៃ​កូន​ស្រី​ធម៌​ ផ្ទះ​វត្ថុ​បុរាណ​ដែល​ប្រើ​ខោ​ខូវប៊យ​រឹប​រាង និង​អាវ​យឺត​ម៉ាក​យីហោ​ដ៏​ថ្លៃ​របស់​ពិភព​លោក​ រំលេច​ភាព​ទាន់​សម័យ​ សម​ណាស់​តែ​ជា​យុវវ័យ​ដែល​មាន​ចិត្ត​បើក​ទូលាយ​ ទទួល​យក​ហេតុ​និង​ផល​ ព្រម​ទាំង​យល់​ចិត្ត​មនុស្ស​ផង​គ្នា​ ផ្ទុយ​ទៅ​វិញ ​យុវ​នារី​ដែល​រស់​ក្នុង​គំនរ​ទ្រព្យ​សម្បត្តិ​ម្នាក់​នេះ​មាន​ភាព​ខាង​ ក្នុង​ខ្មៅ​កង្វក់​ មិន​សម​ថា​បាន​ទទួល​ពាក្យ​មិត្តភាព​ពី​អ្នក​ណា​ទាំង​អស់។
រាជិនី​ DM​ ធ្វើ​មុខ​ស្មើ នាង​និយាយ​មួយៗ​ទៅ​កាន់​ តូច មនោរា៖
«មនុស្ស​អស់​ធំ​ហើយ! មាន​អី​ចង់​និយាយ​ក៏​និយាយ​មក​ចុះ!​ ខ្ញុំ​គ្មាន​ពេល​មើល​ល្ខោន​ថ្ពឹន​ភ្នែក​ចុះ​ឡើង​ទេ!»

តូច​ មនោរា ​បាន​លេស​ក៏​ស៊កសៀត​ឌឺដង​មួយ​រំពេច​៖
«អូ! ទើប​តែ​ដឹង​ថា ​ដួង មេត្រី​ ក៏​ជា​មនុស្ស​ចេះ​ចូល​ Office ​ចេះ​ធ្វើ​ការ​អី​នឹង​គេ​ដែរ​ហ្ន៎! តាំង​ពី​ចេះ​ចង់​បាន​ប្ដី​មក ខំ​អី​ខំ​ប្លែក​ហ្មង!»
ដួង​ មេត្រី​ជ្រួញ​ចិញ្ចើម​មិន​ពេញ​ចិត្ត។ នាង​ចង់​បណ្ដេញ​ចេញ​ តែ​ពាក់​កណ្ដាល​ទៀត​កើត​ចិត្ត​ចង់​តបត​។ នាង​ដឹង​ថា​ ស្នេហា​ដ៏​ជ្រាលជ្រៅ​របស់​ខ្លួន​លើ​អ្នក​ប្រុស​ធំ​ បាន​ធ្វើ​ឱ្យ​នាង​មាន​គំនិត​ចង្អៀតចង្អល់​ជាង​មុន​ ចេះ​ប្រចែប្រចណ្ឌ​ ហើយ​កើត​ចិត្ត​ចង់​ចាញ់​ឈ្នះ​ ទោះបី​ត្រឹម​តែ​ពាក្យ​សម្ដី​ក៏​ដោយ។ […]

 

ចុចអានភាគទី៤៥ទាំងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤៥​) មនោរា​មាន​ល្បិច​កាន់​តែ​ឃោរឃៅ

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ