ម៉េង កែវ​ពេជ្ជតា និង Fan ម្នាក់​ឆ្លើយ​ឆ្លង​ពាក្យ​សំដី​ដាក់​គ្នា​​លើ​ Facebook

ម៉េង កែវ​ពេជ្ជតា និង Fan ម្នាក់​ឆ្លើយ​ឆ្លង​ពាក្យ​សំដី​ដាក់​គ្នា​​លើ​ Facebook

តារា​ចម្រៀង អ្នក​នាង ម៉េង កែវពេជ្ជតា បាន​​ជេរ​ដោយ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ទៅ​លើ​បុរសម្ចាស់​​​គណនី Facebook មួយ  បន្ទាប់​ពី​បុរស​នោះ​បាន​Comment លើ​ Page Facebook ​របស់​តារា​ចម្រៀង​រូប​នេះ ស្ដី​ឲ្យ​​ថា ស្លៀក​ពាក់ ដូច​មនុស្ស​ឆ្កួត។

 

ម៉េង កែវ​ពេជ្ជតា និង Fan ម្នាក់​ឆ្លើយ​ឆ្លង​ពាក្យ​សំដី​ដាក់​គ្នា​​លើ​ Facebook

 

គណនី Facebook មួយ​នោះ​បានសរសេរ​សារ​លើ​រូប​អ្នក​នាង ម៉េង កែវពេជ្ជតា បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ Post រូប​របស់​​ខ្លួន “Stupid..either wear a pant or a dress..this style crazy. “ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “ឆ្កួត..ទោះ​ស្លៀក​ខោ​ឬ​រ៉ូប​ក៏​ដោយ ស្ដាយ​​អ៊ី​ចឹង​ដូច​ឆ្កូត”។
ភ្លាមៗ​នេះ អ្នក​នាងម៉េង កែវពេជ្រចិន្តាបានតប​​វិញ​ភាមៗ​ថា ” You are crazy too , thank you” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ” អ្នក​ឯងក៏​​ឆ្កួត​ដែរ,អគុណ”។

 

មួយ​សន្ទុះ​ក្រោយ​មក ​តារា​ចម្រៀង​រូប​នេះ​បាន Comment ​​ជា​ភាសា​ខ្មែរ​ បន្ត​បន្ទាប់​ទៀត​ជាមួយ​គណនី​ហ្វេសប៊ុក​មួយ​នោះ។
ដែល​ដំបូង​ឡើយ បុរស​ដដែល​​បាន​​តប​ថា “Just because your famous …you want people say everything is beautiful? You not know what you want to wear? A long pant..a short mini skirt..a long dress.? What is this style? “ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ដូច​ច្នេះ​ថា” គ្រាន់​តែ​ល្បី អ្នក​ឯង​ចង់​គេ​និយាយ​ថា គ្រប់​យ៉ាង​ស្អាត​អ៊ីចឹង​ឬ? អ្នក​ឯង​មិន​ដឹង​ថា ខ្លួន​ឯង​ចង់​ស្លៀក​ពាក់​អ្វី​ផង? ខោ​ជើង​វែង..សំពត់​ខ្លី..ឬ​ក៏​រ៉ូប​វែង? តើ​នេះ​ជា​ស្ដាយ​អ្វី?។

 

អ្នក​នាង អ្នក​នាង ម៉េង កែវពេជ្រចិន្តា មិន​បាន​​សម្ងំ​ស្ងៀម​​ទៅ​នឹង​សំនួរ​ដែល​​បុរស​នោះ​ចោទ​សួ​ឡើយ តារា​ចម្រៀង​ចាស់​វស្សា​រូប​នេះ​បាន​តប​វិញ​​ភ្លាម​​ដោយ​ប្រដៅ​ទៅ​លើ​​បុរស​នោះ​ថា អ្នក​នាង មិន​ត្រូវ​ការ​តែ​ពាក្យ​បញ្ជោរ​ទេ ពាក្យ​រិះគន់​ក៏​ទទួល​យក​ដូច​គ្នា ប៉ុន្តែ​ស្នើ​រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ប្រើ​ប្រាស់​ភាសា​ឲ្យ​ថ្លៃ​ថ្នូរ​ជាង​នេះ។

 

ម៉េង កែវ​ពេជ្ជតា និង Fan ម្នាក់​ឆ្លើយ​ឆ្លង​ពាក្យ​សំដី​ដាក់​គ្នា​​លើ​ Facebook

 

ម៉េង កែវ​ពេជ្ជតា បាន​បន្ថែម​ទៀត​ថា ” នេះ​ជា​ស្ទីល​របស់​​យើង​ គំនិត​របស់​យើង​ ដេរ​ស្លៀក​ខ្លួន​យើង​ មិនមែន​សម្រាប់​ឯង​ស្លៀក​ទេ ។ អ្នកដទៃ​ទៀត​ជា​ច្រើន​គេ​យល់​ គេ​ដឹង​ថា​ជា​ការ​ច្នៃប្រឌិត​ គឺ​នៅ​ល្ងង់​តែ​ឯង​ម្នាក់​ហ្នឹង ។

 

ជម្លោះ​ខាង​​លើ​បាន​​កើត​ឡើង​នេះ​ចុង​​ខែ តុលា ឆ្នាំ ២០១៥ ។ មក​ទល់​ពេល​នេះ​បុរស​រូប​នោះ មិន​ទាន់​ឆ្លើយ​តប​មក​អ្នក​នាង អ្នក​នាង ម៉េង កែវពេជ្ជតា  បន្ត​ទៀត​ទេ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ នៅ​ព្រឹក​នេះ Sabay ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ ភាគី​ទាំង​សងខាង​បាន​ឡើយ៕

 

អត្ថបទ៖ ខុត សីហា