​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League


​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

​លីក​កំពូល​អង់គ្លេស​ Engish Premier League ​​ធ្លាប់​មាន​កីឡាករ​អាស៊ី​ជា​ច្រើន​​ទៅ​ប្រកប​អាជីព​ ដោយ​ក្នុង​នោះ ក៏​មាន​កីឡាករ​ជប៉ុន​ចំនួន​៧​នាក់ ធ្លាប់​លេង​នៅ​ក្របខ័ណ្ឌ​ដ៏​ពេញ​និយម​បំផុត​លើ​​លោក​នេះ​ដែរ។ ​ប៉ុន្តែ​ក្នុង​ចំណោម​៧​នាក់​នេះ មាន​អ្នក​ខ្លះ​បាន​ចាក​ចេញ​ហើយ ឯ​ខ្លះ​ទៀត​កំពុង​តែ​លេង​នៅ​ទី​នោះ​​​បច្ចុប្បន្ន។

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

Kagawa (ស្តាំ) លើកពាន​ Premier League ជាមួយ​ក្រុម​ Man Utd

 

​​តោះ! ចង់​ដឹង​មាន​កីឡាករ​ណា​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖

 

១. Junichi Inamoto – Arsenal, Fulham, West Bromwich Albion (២០០២-០៦)៖

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

 

​ខ្សែ​បម្រើ​ Inamoto ធ្លាប់​ក្រុម​កាំភ្លើង​ធំ Arsenal ខ្ចី​ជើង​ពី​​ក្រុម​ Gamba Osaka​ កាល​រដូវ​កាល​២០០១-០២  ប៉ុន្តែ​ពុំ​បាន​ចូល​លេង​នៅ​ Premier League ទេ ដោយ​បាន​លេង​តែ​នៅ​ League Cup ២​ប្រកួត និង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​២​ប្រកួត​ប៉ុណ្ណោះ។ ​ក្រោយ​មក​ Fulham ខ្ចី​ជើង​បន្ត​២​រដូវ​កាល​​នៅ​ឆ្នាំ​២០០២-០៤ ​និង​បង្ហាញ​ខ្លួន​៤១​ប្រកួត​ ស៊ុត​ចូល​៤​គ្រាប់។ នៅ​​ចន្លោះ​ឆ្នាំ​២០០៤-២០០៦ ​ក្រុម​ West Brom បាន​ទិញ​ដាច់​ នឹង​បាន​ចូល​លេង​២៨​ប្រកួត ​តែ​​អត់​បាន​ស៊ុត​ចូល​ទេ។ បច្ចុប្បន្ន​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ កំពុង​​លេង​​ឲ្យ​​​ក្រុម​ Consadole Sapporo​ ​នៅ​លីក​​លំដាប់​ទី​២​របស់​ជប៉ុន។

 

​​២. Kazuyuki Toda – Tottenham Hotspur (២០០២-០៣)៖

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

 

អតីត​ខ្សែ​​បម្រើ​រូប​នេះ ធ្លាប់​ក្រុម​ Spurs ខ្ចី​ជើង​ពី​ក្រុម​ជប៉ុន​ Shimizu S-Pulse នៅ​​រដូវ​កាល​២០០២-០៣ និង​បាន​ចូល​លេង​​ Premier League ៤​ប្រកួត តែ​អត់​បាន​ស៊ុត​ចូល​ទេ។ បច្ចុប្បន្ន​​បុរស​វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​ចូល​និវត្តន៍​ហើយ។

 

៣. Hidetoshi Nakata – Bolton Wanderers (២០០៥-០៦)៖

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

 

​អតីត​ខ្សែ​បម្រើ​រូប​នេះ ធ្លាប់​ក្រុម​ Bolton ខ្ចី​ជើង​ពី​ក្រុម​អ៊ីតាលី Fiorentina ១​រដូវ​កាល​ឆ្នាំ​២០០៥-០៦ ​និង​បាន​លេង​​ Premier League​ ២១​ប្រកួត ស៊ុត​ចូល​១​គ្រាប់។ ​បច្ចុប្បន្ន​ Nakata វ័យ​៣៨​ឆ្នាំ ​បាន​ចូល​និវត្តន៍​ហើយ។

 

​៤. Ryo Miyaichi – Bolton Wanderers, Wigan Athletic, Arsenal (២០១១-១៤)៖

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

 

ខ្សែ​បម្រើ​ស្លាប​វ័យ​២២​ឆ្នាំ​​រូប​នេះ Arsenal ទិញ​តាំង​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​លេង​ឲ្យ​កាំភ្លើង​ធំ​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ​នៅ​ Premier League ហើយ​ត្រូវ​បាន​អ្នកចាត់ការ​ Arsène Wenger​ ឲ្យ​ក្រុម​ផ្សេង​ខ្ចី​ជើង​ជា​បន្ត​បន្ទាប់។ Ryo ធ្លាប់​លេង​ Premier League នៅ​ Bolton ១២​ប្រកួត និង​នៅ​ Wigan ៤​ប្រកួត តែ​អត់​បាន​ស៊ុត​ចូល​ទេ។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ Arsenal ឲ្យ​ក្រុម​​ FC St. Pauli ​លីក​​លំដាប់​ទី​២​អាល្លឺម៉ង់​ខ្ចី​ជើង​ទៀត។

 

​៥. Shinji Kagawa – Manchester United (២០១២-១៤)៖

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

 

​ឆ្នាំ​២០១២ ​ខ្សែ​បម្រើ​ Kagawa ត្រូវ​បាន​លោក​ Sir Alex Ferguson ទិញ​ពី​​ក្រុម​អាល្លឺម៉ង់​ Borussia Dortmund ​នឹង​ពាក់​លេខ​២៦​ នៅ​ក្រុម​បិសាច​ក្រហម​ Man Utd។ Kagawa លេង​​ឲ្យ​ Man Utd នៅ​ Premier League បាន​៣៨​ប្រកួត ស៊ុត​បាន​៦​គ្រាប់ និង​ធ្លាប់​ឈ្នះ​ពាន​ Premier League នៅ​​រដូវ​កាល​២០១២-២០១៣។ ​នៅ​ឆ្នាំ​២០១៤ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ Man Utd លក់​ឲ្យ​ក្រុម​ចាស់​របស់​គេ​ Dortmund វិញ ដែល​ចុះ​កុងត្រា​ដល់​ឆ្នាំ​២០១៨។

 

៦. Maya Yoshida – Southampton (២០១២-បច្ចុប្បន្ន)

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

 

​Southampton បាន​ទិញ​យក​ខ្សែ​ការពារ​ Yoshida ពី​ក្រុម​​ហូឡង់​ VVV-Venlo ​តាំង​ពី​ឆ្នាំ​២០១២។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​លេង​នៅ​ Premier League បាន​៧១​ប្រកួត​ហើយ និង​ស៊ុត​បាន​​២​គ្រាប់។

 

៧. Shinji Okazaki – Leicester City (២០១៥-បច្ចុប្បន្ន)

 

​កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

 

​ខ្សែ​ប្រយុទ្ធ​ជប៉ុន​វ័យ​២៩​ឆ្នាំ​​រូប​នេះ ក្រុម​ Leicester ​ទើប​តែ​ទិញ​ពី​ក្រុម​អាល្លឺម៉ង់​ FSV Mainz 05​ កាល​ខែ​​មិថុនា ឆ្នាំ​២០១៥​ និង​បាន​លេង​នៅ​ Premier League ​១២​ប្រកួត​ហើយ​រដូវ​កាល​នេះ​ ដោយ​ស៊ុត​បាន​១​គ្រាប់​ផង​ដែរ៕

 

-ចុចអាន៖ អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ JFA | wiki