យកដាវភ្ជង់ក ប្លន់បាន ១០ដុល្លារ ព្រឹកឡើង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមបណ្តឹង របស់ជនរងគ្រោះ នគរបាលច្បារអំពៅទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច មានស្ថានទម្ងន់ទោស (ប្រើដាវគំរាមប្លន់យកប្រាក់ចំនួន ១០ដុល្លារអាមេរិក)  នៅថ្ងែទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កាលពីវេលាម៉ោង ១និង៤៥នាទី រំលងអាធ្រាត្រ  នៅត្រង់ចំណុចមុខផ្ទះជួលគ្មានលេខ  ផ្លូវ៣៦៩  ក្រុម៨ ភូមិ ដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ ។

លោក ទេព បូរ៉ា មេប៉ុស្តិ៍ច្បារអំពៅ២ បានឲ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះសុខ ហោ  ភេទប្រុស  អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះ ៥០ង ផ្លូវបេតុង  ភូមិម៉ាកឃ្លឿ សង្កាត់ច្បារអំពៅ១  ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ (អស់10$) ។ រីឯជនរងគ្រោះទី២-ឈ្មោះ សុខ មិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅដូចជនរងគ្រោះទី១ ។ ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ដាវ ១ដើមប្រវែង ៦តឹក ។

ចំណែកជនសង្ស័យ ឈ្មោះ អ៊ុក ណាយិន ហៅយិន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ  ជនជាតិខ្មែរ (ធ្លាប់ជាប់ពន្ធនាគារយៈពេល ៥ឆ្នាំ ពីបទ ប្លន់ (លាក់ខ្លួនមិនយកលិខិតដោះលែងជូនដល់សមត្តកិច្ច)  ស្នាក់នៅ ផ្ទះជួល  ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ ។

លោកនាយប៉ុស្តិ៍ច្បារអំពៅ២ បានបញ្ជាក់ថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ នៅវេលាម៉ោង ថ្ងែខែឆ្នាំ និង ចំណុចខាងលើ  មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់អិនធីណែតឈរនៅមុខផ្ទះ ជនសង្ស័យបានយកដាវ សាំម៉ូរ៉ៃ គំរាមប្លន់យកប្រាក់10$ (ដប់ដុល្លារ) ។ លុះព្រឹកឡើង ជនរងគ្រោះដាក់ពាក្យនៅប៉ុស្តិ៍នគរបាល ហើយ ក្រោយពីទទួលពាក្យបណ្តឹង នគរបាលប៉ុស្តិ៍ បានចុះទៅឃាត់ជនសង្ស័យ នៅវេលាម៉ោង ១០និង៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចមាត់ទន្លេ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២  មកធ្វើការសាកសួរ ហើយជន សង្ស័យទទួលស្គាល់ ពិតជាខ្លួនយកដាវគំរាមប្លន់យកប្រាក់ចំនួន 10$ ប្រាកដមែន។

ចំពោះជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅអធិការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

យកដាវភ្ជង់ក ប្លន់បាន ១០ដុល្លារ ព្រឹកឡើង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

យកដាវភ្ជង់ក ប្លន់បាន ១០ដុល្លារ ព្រឹកឡើង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

យកដាវភ្ជង់ក ប្លន់បាន ១០ដុល្លារ ព្រឹកឡើង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

យកដាវភ្ជង់ក ប្លន់បាន ១០ដុល្លារ ព្រឹកឡើង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន