ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​


ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​

កន្សែង​ប្រហែល​ ៣០០ មួក​៥០ និង ​អាវ​យឺត​៣០ ត្រូវ​បាន​​ក្រុមតារា​ចម្រៀង​ ហ្សូណូ រួម​ជាមួយ​ ​ឌីជេ​អាចារ្យ​​ធំ ​លក់​ដាច់​អស់​កាល​ពី​ល្ងាច​មិញ​នៅ​ស្តាត​អូឡាំពិក។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ អាចារ្យធំ។

 

ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​

 

ចំពោះ​ថវិកា​សរុប​បាន​ប៉ុន្មាន ឌីជេ អាចារ្យ​ធំ​ប្រាប់​ថា មិនទាន់​បាន​ទូទាត់​ទេ៖” លក់​ម្សិល​មិញ​បាន​ច្រើន​ដែរ​អូន កន្សែង​ប្រហែល ៣០០ អាវយឺត​៣០ មួក​៥០​អី​ហ្នឹង​…យប់​មិញ​ចប់​កម្ម​វិធី​ទាត់​បាល់​ភ្លាម​ក្រុម​ពួក​បង​ក៏​រើ​មក​អីវ៉ាន់​មក​ផ្ទះ​រៀង​ខ្លួន​ ចំពោះ​ថវិកា​សរុប​មិន​ទាន់​បាន​ទូទាត់​ទេ”។

 

ឌីជេ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សរុបទឹក​ប្រាក់​រួចរាល់​ ក្រុម​ពួក​លោក​​នឹង​យក​ទៅ ប្រគល់​ជូន​លោក​គ្រូ ជ័យ ប៊ុនឈឿ​ ដែល​ជា​គ្រូ​ប្រដាល់ និង​ជា​អាជ្ញា​កណ្ដាល​មួយ​ផ្នែក។ ឯ​មួយ​ផ្នែក​ទៀតដែល​នៅ​សល់ ទុក​ចំណាយ​ផ្សេង​ៗ។​

 

វីដេអូ​ខាង​ក្រោម​នេះ​ជា​​សកម្មភាព​លក់​ និង​ការ​អំពាវ​នាវ​​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​ជួយ​ជាវ​ផលិត​ផល​ខ្មែរ​ពី ហ្សូណូ-អាចារ្យធំ៖​

 

 

អត្ថបទ៖ ថា ម៉ាលីដា
រូបថត&វីដេអូ៖ ទូរស័ព្ទដៃ