Fan Arsenal ​ចង់​រៃអង្គាស​ម្នាក់​១,៥​ដុល្លារ​រាល់​សប្ដាហ៍ ដើម្បី​​បាន​ Messi

Fan Arsenal ​ចង់​រៃអង្គាស​ម្នាក់​១,៥​ដុល្លារ​រាល់​សប្ដាហ៍ ដើម្បី​​បាន​ Messi

Lionel Messi បាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទេរ​ទៅ​ Premier League ​កាល​​ពី​ដើម​សប្ដាហ៍​នេះ ​ខណៈ​ដែល​សារព័ត៌មាន​ខ្លះ​លើក​ឡើង​ថា Arsenal គឺជា​ក្រុម​មួយ ដែល​តារា​ឆ្នើម​អាហ្សង់ទីន​រូប​នេះ​​​ចង់​លេង​ឲ្យ​ បើ​សិន​ជា​រូប​គេ​ចាក​ចេញ​ពី​ Barcelona។

 

Fan Arsenal ​ចង់​រៃអង្គាស​ម្នាក់​១,៥​ដុល្លារ​រាល់​សប្ដាហ៍ ដើម្បី​​បាន​ Messi

 

​​ប្រភព​ជា​ច្រើន​ទៀត បាន​លើក​ឡើង​ថា កីឡាករ​វ័យ​​២៨​រូប​នេះ ចង់​បាន​ថ្លៃ​ឈ្នួល​ប្រមាណ ៦០០​ពាន់​ផោន​​ក្នុង​១​សប្ដាហ៍ បើ​រូប​គេ​ផ្ទេរ​ទៅ​ Premier League។ ​ក្រោយ​ដំណឹង​ដ៏​រសើប​នេះ​​លេច​​ឡើង មាន​អ្នក​គាំទ្រ​ក្រុម​ Arsenal ម្នាក់​មាន​ទំនុក​ចិត្ត​យ៉ាង​​ខ្លាំង​ ដោយ​មាន​មហិច្ឆតា​ គ្រោង​រៃអង្គាស​ប្រាក់​ម្នាក់​១​ផោន (១,៥៣​ដុល្លារ) ​ពី​អ្នកគាំទ្រ​ Arsenal ទាំង​អស់​រាល់​សប្ដាហ៍ ដើម្បី​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំ អាច​​ផ្ដល់​ថ្លៃ​ឈ្នួល​​ដល់​ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​កាល​រូប​នេះ​បាន។

 

Fan Arsenal ​ចង់​រៃអង្គាស​ម្នាក់​១,៥​ដុល្លារ​រាល់​សប្ដាហ៍ ដើម្បី​​បាន​ Messi

 

Matt Clark គឺជា​អ្នកគាំទ្រ​ក្រុម​ Arsenal ដ៏​ស្មោះស្ម័គ្រ​មួយ​រូប ​ដែល​មាន​ក្ដី​ស្រមៃ​ខ្ពស់ ចង់​ឃើញ​ Messi លេង​ឲ្យ​កាំភ្លើង​ធំ​ នៅ​កីឡដ្ឋាន​ Emirates៕

 

-ចុចអាន៖ Messi ចូល​​ហ្វឹកហាត់​វិញ​ ត្រៀម​ប៉ះ Real Madrid ក្រោយ​របួស​ជិត​២​ខែ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports