Hello VOA៖ ចរន្ត​នៃ​ការផ្លាស់ប្តូរ​នៅ​ភូមា​ជះឥទ្ធិពល​ដល់​អ្នកកាន់អំណាច​យូរ​ឆ្នាំ​នៅ​កម្ពុជា​និង​ប្រទេស​ដទៃ​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ជំទាស់ លោក អេង ឆៃអ៊ាង សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា ចរន្ត​ផ្លាស់ប្តូរ​អ្នកដឹកនាំ​កាន់អំណាច​យូរ​នៅ​ភូមា​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងៗ​ទៀត​។ លោក​ថ្លែង​ដូច្នេះ ក្នុង​កម្មវិធី Hello VOA ពិសេស​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុម​ហ្រែ្វ​ល ដែល​បាន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នៅ​ភូមា​ដោយផ្ទាល់​បាន​អះអាងថា​ចរន្ត​នៃ​ការចង់​ផ្លាស់ប្តូរ​នៅ​ភូមា​ក្នុងការ​បោះឆ្នោត​ថ្មីៗ​នេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ក្នុងប្រទេស​កម្ពុជា​។​

​លោក​ថ្លែង​ដូច្នេះ ដោយ មានការ​សង្កេតឃើញ​ច្រើន​រាប់​ចាប់ពី​ការដែល​ពលរដ្ឋ​ចូលរួម​ការបោះឆ្នោត​ស្រ​ស្រាក់​ស្រ​ស្រាំ មាន​ភាព​អត់ធ្មត់​ជាដើម​។​

​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​លម្អិត​របស់​វាគ្មិន​ទាំងពីរ ដូចតទៅ​៖


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​