កំពូល​អាហារ​សម្រក​ទម្ងន់​គួរ​មាន​ក្នុង​ទូទឹកកក

Sanofi

​១-​ផ្លែឈើ​ត្រកូល​ក្រូច​
​ញ៉ាំ​ត្រឹមតែ​ពាក់កណ្តាល​ផ្លែ​មុន​បាយ​រាល់ពេល ឬ​ផឹកទឹក​ក្រូច​ច្របាច់​មិន​ថែម​ស្ករ​មួយថ្ងៃ ៣ ដង នោះ​អ្នកនឹង​បញ្ចុះទម្ងន់​បាន ១.៤ គីឡូក្រាម ក្នុង​រយៈពេល ១២ សប្តាហ៍ ។ អាថ៌កំបាំង​របស់​ក្រូច​ស្ថិតនៅលើ​វីតាមីន C ដែល​ចូលទៅ​ភ្ញោ​ច​ប្រព័ន្ធ​ដុតបំផ្លាញ អ៊ីចឹង​ហើយ​បានជា​តារា​បង្ហាញ​ម៉ូដ​មាន​រាង​ស្វែ​ល​ស្អាត​គ្រប់ៗ​គ្នា ។​

២-​ស៊ុត​
​ជា​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ។ ការស្រាវជ្រាវ​មួយ​គេ​បាន​រកឃើញថា ក្នុង​រយៈពេល ៣ ម៉ោង ក្រោយពី​ញ៉ាំ​ស៊ុត​ក្រឡុក ២ គ្រាប់ ដំណើរ​ឃ្លាន​អាហារ​របស់​យើង​នឹង​ថយចុះ ។ បានសេចក្តីថា​បើ​យើង​ញ៉ាំ​ស៊ុត​ក្រឡុក ២ គ្រាប់ រៀងរាល់ថ្ងៃ នោះ​យើង​នឹង​ញ៉ាំ​តិច​ឯកឯង​ដោយ​មិនចាំបាច់​ព្យាយាម ។​

៣-​សណ្តែក​
​អ្នកណា​ចង់បាន​រាង​ស្វែ​លហើយ​ប្រកបដោយ​សុខភាព​ល្អ​គឺ​ត្រូវសុំ​ជំនួយ​ពី​សណ្តែក​នេះហើយ ។ សណ្តែក​មាន​អ័រម៉ូន​ខូ​លី​ស៊ី​ស​ថូ​ខៃ​នី​ន ដែល​ជួយ​រំលាយ ហើយ​រម្ងាប់​ចំណង់​អាហារ​ក្នុងពេល​តែមួយ​ជាហេតុ​នាំ​ឲ្យ​យើង​ឈប់​នឹកនា​បង្អែម​អ្វីៗ​ទាំងអស់ ។​

៤-«​តែ​» បៃតង​
​ពេល​អង្គុយ​ធ្វើការ​កុំ​ភ្លេច​ផឹក «​តែ​» បៃតង​ក្តៅ​ឧណ្ហៗ​បណ្តើរៗ​ផង ដើម្បី​ឲ្យ​សារធាតុ​ខេ​ថេ​ហ្ស៊ី​ន​ចូលទៅ​ភ្ញោ​ច​ប្រព័ន្ធ​ដុតបំផ្លាញ​ឲ្យ​យើង​ស្គម​បាន​សូម្បីតែ​មិនបាន​ហាត់ប្រាណ ។​

៥-​ផ្លែ​សារី​
​ជម្រាបលា​សូកូឡា​កាឡូរី​ខ្ពស់ រួច​ប្តូរ​មក​ញ៉ាំ​ផ្លែ​សារី ៣ ផ្លែ ក្នុង​មួយថ្ងៃ សារធាតុ​ផេ​ក​ធី​ន និង ជាតិ​សរសៃ​នឹង​ជួយ​ឲ្យ​អ្នក​ឆ្អែត​រហូត​ទាល់តែ​ញ៉ាំ អីៗ​ផ្សេងទៀត​មិនសូវ​បាន​ច្រើន ។ កត្តា​សំខាន់​វា​មាន​ជាតិ​ស្ករ​ទាប​បំផុត មិនបាច់​បារម្ភ​រឿង​ឡើង​ទម្ងន់​ឡើយ ។​

៦-​ស៊ុប​មាន់ (​ស្ងោរ​មាន់​)
​លទ្ធផល​នៃ​ការស្រាវជ្រាវ​បានបង្ហាញ​ថា ការ​ញ៉ាំ​ស៊ុប​មាន់​មួយ​ចាន​នឹង​អាច​បញ្ឈប់​ភាព​ឃ្លាន ប៉ុន្តែ​បន្ទាប់មក​កុំ​ភ្លេច​ញ៉ាំ​បាយ​ផង ក្រៅពី​ស្គម​ស្អាត​ហើយ​យើង​មិន​កើតរោគ​ក្រពះ ។​

៧-​សាច់គោ​មិនជា​ប់​ខ្លាញ់​
​អាស៊ីដ​អា​មី​ណូ​លូ​ហ្ស៊ី​ន​ក្នុង​សាច់គោ​នឹង​ទៅ​ភ្ញោ​ចការ​ដុតបំផ្លាញ​របស់​យើង ។ អ្នកណា​ដែល​ដឹងខ្លួន​ថា​ពិបាក​ស្គម ព្រោះ​ប្រព័ន្ធ​ដុតបំផ្លាញ​មិនសូវ​ធ្វើការ​មិនត្រូវ​រំលង​មុខម្ហូប​នេះ​ទេ ហើយ​សាច់គោ​ថែមទាំង​ជួយ​បង្កើត​ថាមពល​ឲ្យ​យើង​មាន​កម្លាំងកំហែង​អាច​បន្តការងារ​ផ្សេងៗ​បានយូរ​ទៀតផង ។​

៨-​ប្រេង​អូ​លីវ
​មិនមាន​កូ​ឡេ​ស្តេ​រ៉ូ​ល ហើយ​ថែមទាំង​សម្បូរ​ទៅដោយ​ខ្លាញ់​ប្រភេទ​ល្អ ដែល​នឹង​រំលាយ​ខ្លាញ់​ក្នុង​សរសៃឈាម​ជួយ​ភ្ញោ​ចការ​ដុតបំផ្លាញ ។ កត្តា​សំខាន់​គឺ​វា​ល្អ​ចំពោះ​បេះដូង​បំផុត ។ បើ​មិនល្អ​ពិតមែន​ទេនោះ អ្នកជំនាញ​អាហារ​ទូទាំង​ពិភពលោក​មិន​ចាត់ទុកជា​កំពូល​អាហារ​ឡើយ ។

៩-​ម្ទេស​ស្រស់​
​សារធាតុ​ខេ​ប​សៃ​ស៊ីន​ហឹរៗ​នឹង​ទៅ​ភ្ញោ​ច​ការធ្វើការ​របស់​មេ​តា​បូ​លី​ហ្ស៊ឹ​ម​ក្នុង​ខ្លួន​យើង ។ ម្តងនេះ​ទោះបីជា​ភ្លេចខ្លួន​ញ៉ាំ​ច្រើន​បន្តិច​ក៏ដោយ ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ដែរ ។​

១០-​ទឹកខ្មេះ​
​ជាតិ​ជូរ​របស់​ទឹកខ្មេះ​យើង​ដឹង​ហើយ ប៉ុន្តែ​តើ​អ្នកដឹង​ឬទេ​ថា អាស៊ីដ​អាស៊ី​ទិ​ក​ក្នុង​ទឹកខ្មេះ​នឹង​ទៅធ្វើ​ឲ្យ​អាហារ​ជញ្ជូន​ឆ្លងកាត់​ពោះ​ទៅកាន់​ពោះវៀនតូច​មាន​លក្ខណៈ​យឺត ។ លុះដល់​អ៊ីចឹងទៅ​អ្នក​គ្រាន់តែ​ញ៉ាំ​បាយ​មិនទាន់​អស់ពី​ចាន​ផង​ក៏​ធ្វើ​ឲ្យ​ឆ្អែត​បាត់ទៅហើយ ៕​ ​ឆាន់​-​ចំ​រ៉ា​

​ ​
​ ​ ​ ​ ​ ​
​ ​ ​ ​ ​ ​

Related