ការ​រាំងរដូវ​មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

ការ​រាំងរដូវ​មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

​ស្ត្រី​ម្នាក់​អាច​ចាត់ទុកថា​រាំងរដូវ​គឺ​ក្រោយពី​ឈប់​មក​រដូវ​រយៈពេល​១២​ខែ​។ ការ​រាំងរដូវ​អាច​កើតឡើង​នៅ​អាយុ​ពី​៤០ ទៅ​៥០​ឆ្នាំ ប៉ុន្តែ​ជា​មធ្យម​គឺ​៥១​ឆ្នាំ ក្នុង​សហរដ្ឋអាមេរិក​។ ការ​រាំងរដូវ​គឺជា​ធម្មជាតិ​របស់​ស្ត្រី​ប៉ុណ្ណោះ​។ ទោះបីជា​វា​គឺជា​ចុងបញ្ចប់​នៃ​ការ​ដែល​អាច​មាន​កូន​ក៏ដោយ ប៉ុន្តែ​អ្នក​នៅ​តែ​មាន​សុខភាព​ល្អ និង​រួម​ភេទ​បាន​ដដែល​ទេ​។ ស្ត្រី​ខ្លះ​បែរជា​មាន​អារម្មណ៍​ធូរស្រាល​ច្រើន​ដោយសារតែ​ពួកគេ​លែង​បារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​បន្តទៀត​។

​ទោះបីជា​យ៉ាងនេះក្តី រោគសញ្ញា​រាងកាយ​ដូចជា ក្តៅ​ពេញខ្លួន និង​សញ្ញា​ផ្លូវចិត្ត​ដែល​រំខាន​ដល់​ការ​គេង អត់​សូវ​មាន​កម្លាំង ច្រើន​តែ​ធ្វើ​ឱ្យ​ស្ត្រី​មាន​ការ​ថប់​អារម្មណ៍ ឬ​ពិបាកចិត្ត​ដែរ​។ ដូច្នេះ​មិន​ត្រូវ​មាន​ការអៀនខ្មាស​ក្នុងការ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ទេ ព្រោះ​មាន​ការព្យាបាល​ច្រើនណាស់​ដែល​មាន​ប្រសិទ្ធភាព​ចំពោះ​អាការៈ​អ្នក ចាប់ពី​ការផ្លាស់ប្តូរ​របៀប​រស់​នៅ រហូត​ដល់​ការព្យាបាល​ដោយ​អ័រម៉ូន​។

​ក្រោយ​ពី​រាំងរដូវ​រួច ការ​ប្រឈម​នឹង​ជំងឺ​ក៏​កាន់តែ​ច្រើន​ដែរ​ដូចជា​៖

  • ​ជំងឺ​បេះដូង និង​សរសៃឈាម​
  • ​ជំងឺ​ពុក​ឆ្អឹង​
  • ​អាច​នោម​ដោយ​មិន​ដឹង​ខ្លួន នេះ​ដោយសារ​តែ​ជាលិកា​នៅ​បង្ហួរនោម​បាត់បង់​ភាព​យឺត​
  • ​មុខងារ​ផ្លូវភេទ​ថយចុះ ដោយសារ​តែ​ទ្វារមាស​ស្ងួត​
  • ​ឡើង​ទម្ងន់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។