ជម្ងឺផ្តាសាយបក្សី​នៅ​ស្រុក​ពួក មន្ត្រី​ជំនាញ​ថា​ទប់ស្កាត់​ បាន​ហើយ​មិន​ មាន​ឆ្លង​ដល់​មនុស្ស​ទេ

ខេត្តសៀមរាប ៖ ជម្ងឺផ្តាសាយបក្សី​(​សត្វ​ទា​)​ដែល​បាន​ឆ្លង​មេរោគ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​ គ្នា​នៅ​ស្រុក​ពួក ត្រូវ​បាន​មន្ត្រី​ជំនាញ​ខាង​ ពេទ្យសត្វ និង​មន្ទីរ​សុខាភិបាល សហការ​គ្នា​គ្រប់គ្រង​ ស្ថានការណ៍​បាន​ ទាំងស្រុង​ហើយដោយ​មិន​មាន​ឆ្លង​ដល់​មនុស្ស​ទេ ។

លោក ព្រំ វ៉ិ​ច ប្រធាន​ការិយាល័យ​បសុព្យាបាល និង​ផលិតកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត បានឱ្យ​ដឹង​នៅ​ រសៀល​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ​ថា ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​ ទៅ​លើ​សត្វ​ទា​ប្រមាណ​ ១​ពាន់​ក្បាល នៅ​ក្នុងភូមិ​ច្រនៀង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក គឺ​សត្វ​ទា​ប្រមាណ​ ១​ពាន់​ក្បាល​ក្នុង​ ចំណោម​៤​ពាន់​ក្បាល​ ត្រូវ​បាន​កំចាត់ និង​សម្លាប់​ចោល​អស់ហើយ ។

លោក​បន្ត​ថា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នេះ​ឱ្យ​បាន​ល្អ គឺ​ខាង​មន្ត្រី​ជំនាញ​បាន​សម្រេច​ សម្លាប់សត្វ​ទា​ទាំងអស់​ដោយ​យក​ ទៅ​កប់​ក្នុង​ដី និង​បាន​បាញ់ថ្នាំ​ សម្លាប់​មេរោគ​នៅ​ក្នុង​តំបន់​នោះ​ មិន​ឱ្យ​រាលដាល​ ជំងឺ​នេះ​បន្ត​ទៀត​នោះ​ទេ ។ លោក​បាន​បញ្ជាក់​ថា ក្រៅពី​សត្វ​ទា​ចំនួន​១​ពាន់​ក្បាល​ ដែល​មាន​ជំងឺ​ផ្តាសាយ​បក្សី​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​ឆ្លង​ មេរោគ​នេះ​ទេ ដោយសារ​តែ​ កន្លែង​ចិញ្ចឹម​ទា​ ដែល​មាន​ជំងឺផ្តាសាយបក្សី​នេះ​ ស្ថិត​នៅ​វាលស្រែ​ ឆ្ងាយ​ដាច់​ពី​ភូមិ​ប្រជា​ពលរដ្ឋ​រស់នៅ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក មឿង សុ​និ​ត្យា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប «​កោះសន្តិភាព​»​ មិន​អាច​សុំ​ការ​ពន្យល់​ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ ដោយ​លោក​ថា កំពុង​ជាប់រវល់​ខ្លាំង​ណាស់ ។

ចំណែក​លោក ក្រួស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ក៏​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​ ១៨​វិច្ឆិកា​នេះ​ថា ករណី​នេះ​ខាង​លោក​ បាន​ចុះ​ណែនាំ និង​ទប់ស្កាត់​បាន​ហើយ ដោយ​មិន​មានការ​ឆ្លង​រាល ដាល​ដល់​មនុស្ស ឬ​សត្វ​ផ្សេង​ៗ​ទៀត​ឡើយ ។

សូម​រំលឹក​ផង​ដែរ​ថា ករណី​ដែល​មាន​ជំងឺផ្តាសាយបក្សី​នេះ​បាន​កើតឡើង​នៅ​អំឡុង​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ ខិតខំ​រក​វិធី​ទប់ ស្កាត់​បាន​ទាន់​ពេលវេលា ដើម្បី​មិន​ឱ្យ​ឆ្លង​ ទៅ​ដល់​មនុស្ស ឬ​សត្វ​ផ្សេង​ៗ​ទៀត​នោះ​ទេ ហើយ​បច្ចុប្បន្ន​ជំងឺផ្តាសាយ បក្សី​នេះ​មាន​ សភាព​ធម្មតា​ឡើង​វិញ​ហើយ ៕
ជម្ងឺផ្តាសាយបក្សី​នៅ​ស្រុក​ពួក មន្ត្រី​ជំនាញ​ថា​ទប់ស្កាត់​ បាន​ហើយ​មិន​ មាន​ឆ្លង​ដល់​មនុស្ស​ទេ

ជម្ងឺផ្តាសាយបក្សី​នៅ​ស្រុក​ពួក មន្ត្រី​ជំនាញ​ថា​ទប់ស្កាត់​ បាន​ហើយ​មិន​ មាន​ឆ្លង​ដល់​មនុស្ស​ទេ
ជម្ងឺផ្តាសាយបក្សី​នៅ​ស្រុក​ពួក មន្ត្រី​ជំនាញ​ថា​ទប់ស្កាត់​ បាន​ហើយ​មិន​ មាន​ឆ្លង​ដល់​មនុស្ស​ទេ
ជម្ងឺផ្តាសាយបក្សី​នៅ​ស្រុក​ពួក មន្ត្រី​ជំនាញ​ថា​ទប់ស្កាត់​ បាន​ហើយ​មិន​ មាន​ឆ្លង​ដល់​មនុស្ស​ទេ
ជម្ងឺផ្តាសាយបក្សី​នៅ​ស្រុក​ពួក មន្ត្រី​ជំនាញ​ថា​ទប់ស្កាត់​ បាន​ហើយ​មិន​ មាន​ឆ្លង​ដល់​មនុស្ស​ទេ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត