​ទឹក​ម្នាស់​ស្រស់​អាច​កំចាត់​ការបង្ក​រោគ​បាន​

​ទឹក​ម្នាស់​ស្រស់​អាច​កំចាត់​ការបង្ក​រោគ​បាន​

​ទឹក​ម្នាស់​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ដូចជា សម្បូរ​វីតាមីន​C អង់​ទី​អុក​ស៊ីដង់ និង​មាន​សារៈសំខាន់​បំផុត​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​។ ការ​ញ៉ាំ​ទឹក​ម្នាស់​មួយ​ពែង​នឹង​ផ្តល់​ជា​វីតាមីន​C ស្មើ​នឹង​តម្រូវការ​ប្រចាំថ្ងៃ​៥០​ភាគរយ​។ ម្នាស់​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូម​ខ្ពស់ វីតាមីន B6 ជាតិ​ស្ករ​ទាប តែ​ម៉ង់​ហ្គា​ណេ​ស​ខ្ពស់​។

​អង់ស៊ីម​ឈ្មោះថា Bromelain ដែល​មាន​ក្នុង​ទឹក​ម្នាស់ នោះ​អាច​ប្រឆាំង​នឹង​ការបង្ក​រោគ កាត់បន្ថយ​ការ​លាក​ក្នុង​ច្រមុះ ក្តៅខ្លួន និង​ជួយ​បន្ធូរ​សាច់ដុំ​។ វា​ច្រើនតែ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ជួយ​ដល់​ការរំលាយ​អាហារ ថ្នាំ​សម្លាប់​វីរុស ប្រឆាំង​ការ​រលាក និង​សម្លាប់​បាក់តេរី​។ វា​គឺជា​អាហារ​បំប៉ន​ដ៏​ពេញនិយម​មួយ​ដែល​ទទួលស្គាល់​ក្នុង​ប្រទេស​អាឡឺម៉ង​សម្រាប់​ព្យាបាល​ការ​រលាក និង​ហើម​ច្រមុះ និង​ឆ្អឹង​ក្នុង​ច្រមុះ​ដោយសារ​វះកាត់ ឬ​របួស​។

​ចូរ​ប្រើ​ទឹក​ម្នាស់​ជំនួស​សេរ៉ូម​ក្អក​វិញ​ទៅ ព្រោះ​វា​មាន​មាន​តម្លៃថោក ហើយ​គ្មាន​ជាតិពុល ព្រមទាំង​ផ្តល់​ជា​ជីវជាតិ​ច្រើន​ដែល​អាច​បំបាត់​អាការៈ​ផ្តា​សាយ​បាន​ទៀត​។ វា​នឹង​ជួយ​សម្រាល​ដល់​ការ​ឈឺបំពង់ក និង​ជួយ​រាងកាយ​បំបាត់​ស្លេស​កាន់តែ​ស្រួល​។ ស្លេស​ដែល​ខាប់​ក្នុង​សួត ឬ​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​អាច​នឹង​ស្អិត​ជាប់ នាំ​ឱ្យ​ក្អក ក្រដាស់ និង​ឈឺចាប់​ខ្លាំង​។

​មិន​ត្រូវ​ប្រើ​ទឹក​ម្នាស់​កំប៉ុង​ឡើយ តែ​អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​ការធ្វើ​ទឹក​ម្នាស់​ស្រស់ៗ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ថែម​ស្ករ​។ មានតែ​វិធីសាស្ត្រ​មួយ​នេះ​ទេ​ដែល​អាច​ធានា​នូវ​ភាពស្រស់ និង​មាន​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​ជា​ប្រយោជន៍​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។