​ហេតុផល​បី​យ៉ាង​ដែល​អ្នក​គួរតែ​ញ៉ាំ​ស្លឹក​ការ៉ុត​ដើម្បី​សុខភាព​

​ហេតុផល​បី​យ៉ាង​ដែល​អ្នក​គួរតែ​ញ៉ាំ​ស្លឹក​ការ៉ុត​ដើម្បី​សុខភាព​

​ស្លឹក​ការ៉ុត​មាន​សារធាតុ​សម្លាប់​មេរោគ​ខ្ពស់​
ស្លឹក​ការ៉ុត​អាច​ជួយ​លាង​សម្អាតរ​បួស និង​អាច​ប្រើ​ជា​ទឹក​សម្រាប់ ខ្ពុរមាត់​ដើម្បី​ឱ្យ​របួស​ក្នុង​មាត់​ឆាប់​ជា បំបាត់​ក្លិន មាន​ឈាម​អញ្ជាញ​ធ្មេញ និង​ដំបៅ​មាត់​។​

មាន​សារធាតុ Chlorophyll ខ្ពស់​
រឿង​នេះ​គ្មាន​អ្វី​គួរ​ឱ្យ​ឆ្ងល់​នោះ​ទេ​ថា បន្លែ​ពណ៌​បៃតង​សម្បូរ​ជាតិ Chlorophyll​។ សារធាតុ​មួយ​នេះ​គឺជា Phytochemical ដែល​មាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង​នឹង​ឈាម​មនុស្ស​។ វា​ដើរតួនាទី​ដូចជា សារធាតុ​ភ្ញោ​ចដ​ល់​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​ខួរឆ្អឹង ជួយ​ច្រោះ​ឈាម កូន​កណ្តុរ និង​ក្រពេញ​លើ​តម្រងនោម​។

លុបបំបាត់​ការលូតលាស់​ដុំ​សាច់​មហារីក​
គ្រូពេទ្យ​ជនជាតិ​ក្រិច Pedaniu Dioscorides ដែល​បាន​ធ្វើ​ការសិក្សា​លើ​រុក្ខជាតិ​ថ្នាំ​ជាង​៦០០​ប្រភេទ​យ៉ាង​ប្រុងប្រយ័ត្ន​នោះបាន​និយាយថា ជនជាតិ​ក្រិច​បាន​ប្រើប្រាស់​ស្លឹក​ការ៉ុត​ដើម្បី​កំចាត់​ដុំ​សាច់​មហារីក​។ តាមពិត អ្នកស្រាវជ្រាវ​មួយ​ចំនួន​រកឃើញថា ស្លឹក​ការ៉ុត​មាន​ឥទ្ធិពល​ជា​ថ្នាំ​បញ្ឈប់​ការលូតលាស់​របស់​កោសិការ​ដុំ​សាច់​មហារីក​ដែរ​តាមរយៈ​ការបញ្ឈប់​ការ​បំបែក​កោសិការ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។