ឳសថធម្មជាតិ ៣មុខ ​ដើម្បី​សម្អាត​សួត​និង​កម្ចាត់​ទឹក​រំអិល​ចេញពី​រាងកាយ​របស់អ្នក

ភេសជ្ជៈនេះ​​មានប្រសិទ្ធិភាព​ខ្លាំងណាស់ ​ក្នុងកា​រព្យាបាល​ទារក​ពី​ជម្ងឺក្អក​និង​ជួយ​បង្កើន​ឲ្យប្រព័ន្ធ​ភាពសុំា​មាន​​ដំណើរល្អ​។

 

 

ឳសថធម្មជាតិ ៣មុខ ​ដើម្បី​សម្អាត​សួត​និង​កម្ចាត់​ទឹក​រំអិល​ចេញពី​រាងកាយ​របស់អ្នក 

 

រូបមន្ត​ផ្សំ​ឳសថ​ធម្មជាតិ​នេះ ​គេប្រើ​ដើម្បី​សម្រាប់​លាង​សម្អាត​សួត​និង​កម្ចាត់​ទឹករំអិល​​ចេញ​ពី​រាងកាយ ​ហើយក៏​ជាឳសថ​ដ៏ល្អបំផុត​សម្រាប់​ព្យាបាល​ជម្ងឺក្អក​និង​បញ្ហា​ពីបាក​ដក​ដង្ហើម​ដែល​​អាច​ឮ​សម្លេង​ដង្ហក់​ខ្យល់​ស្រាលៗ​​ចេញ​ពីសួត​​របស់​ពួកគេ។ ​ទឹកផ្លែ​ឈើ​មួយកែវ​ឬ​មួយ​កញ្ចប់​​ នឹង​ជួយ​អ្នក​ក្នុង​ការ​កម្ចាត់​ជាតិ​កំបោរ​និង​​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​សុខភាព​របស់អ្នក។

 

គ្រឿងផ្សំ៖

ស្រូវសាឡី ១ ពែង

ទឹកឃ្មុំ ១ ពែង

ទឹក ១ ពែង

 

ការរៀបចំ៖

ជាដំបូងស្រូវសាឡី ​យើង​ត្រូវលាង​សម្អាត​យក​សំបក​ចេញ​ឲ្យបាន​ស្អាត ​លាយ​វា​រួម​បញ្ចូល​គ្នា​ជាមួយ​នឹងទឹក ​១ ពែង​និង​ទឹកឃ្មុំ ​១ ពែង​មាន​ចំណុះ ​២០០ ​មីលីលីត្រ។ ​បន្ទាប់​ពីលាយ​បញ្ចូល​ធាតុផ្សំ​ទាំងអស់​រួចហើយ ​ត្រូវដាក់​ចម្អិន​ល្បាយ​ឲ្យពុះ​ក្នុង​រយៈពេល​ ៣-៤ នាទី។

វាគឺជាការល្អបំផុតក្នុងការចម្អិនវានៅពេលល្ងាច ​ហើយ​ត្រូវរក្សា​ទុកល្បាយ​នេះ​រហូត​ដល់​ពេល​ព្រឹក​ថ្ងៃបន្ទាប់។ ​លុះព្រឹកឡើង​ចាប់ផ្ដើម​ចាក់ល្បាយ​ដាក់ចូល​ទៅក្នុង​ដបកែវមួយ ​ទុកវា​រហូត​ដល់កក។ ​បរិមាណ​ដែល​ទទួល​បាន​ពីល្បាយ​ឳសថ​ធម្មជាតិនេះ ​គឺអាច​គ្រប់គ្រាន់​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​រយៈពេល​ពី​ ៤ ទៅ ៥ ថ្ងៃ។

 

វិធីនៃការប្រើប្រាស់៖

ពេលព្រឹក​ជារៀងរាល់ថ្ងៃ​នៅពេលពោះទទេ,​គួរតែឲ្យ​កូនរបស់អ្នក​ទទួលទាន​ល្បាយនេះ​មួយ​ពែងតូច ​(ប្រហែល ៣០ មីលីលីត្រ) ​ឲ្យបានក្នុង​រយៈពេល ​៤០ ថ្ងៃ។ ​បន្ទាប់ពី​អ្នកអនុវត្ត​បាន ៤០ ថ្ងៃ​រួចហើយ ​អ្នកត្រូវ​ឈប់​សម្រាក់​ទទួលទាន​ល្បាយនេះ ​​ឲ្យបាន​ក្នុង​រយៈពេល ​១៥ ថ្ងៃសិន​ រួចចាំ​ធ្វើការ​អនុវត្ត​វា​ឡើងវិញ​ជាថ្មីម្ដង​ទៀត។ ​នេះជាវិធី​សាស្ត្រ​ដ៏ល្អ​ប្រសើរ​បំផុត ​ដើម្បី​ជួយ​កូន​របស់អ្នក​ក្នុ​ងការ​កម្ចាត់​ចេញ​នូវ​ទឹករំអិល​ពីរាង​កាយ​និង​បង្កើន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពសុំា​របស់​ពួកគេ​បាន​យ៉ាងល្អ។

ប្រសិនបើអ្នកធ្វើការព្យាបាលជាមួយនឹង​ល្បាយ​ឳសថធម្មជាតិនេះ​ទាំងស្រុងហើយ ​នោះអ្នក​មិនចាំបាច់​ត្រូវការ​ឲ្យកូន​របស់អ្នក​ទទួលទាន​ទឹកផ្លែ​ឈើ​ផ្សេងៗទៀត​នោះទេ ​ហើយ​វា​នឹង​ជួយ​ឲ្យ​កុមារ​មិនងាយ​មាន​ជម្ងឺ​ផ្ដាសាយ​និង​ការឆ្លង​ពីមេរោគ​ផ្សេងៗទៀត​បានដែរ៕

 

ដោយ៖ Brugn

ប្រភព៖​ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឳសថធម្មជាតិ ៣មុខ ​ដើម្បី​សម្អាត​សួត​និង​កម្ចាត់​ទឹក​រំអិល​ចេញពី​រាងកាយ​របស់អ្នក